ប្រមុខ​រដ្ឋាភិបាល​ ​បង្ហាញ​ចំនួន​ផល​ប្រេង​បាន​ដែល​ចម្រាញ់​បានពី​ឈូង​សមុទ្រ

សង្គម​និង​សេដ្ឋកិច្ច

ក្រោយ​ការ​ប្រកាស​ទទួលដំណក់ប្រេង​ដំបូងនៅកម្ពុជា​ ប្រមុខ​រដ្ឋាភិបាល​បាន​បង្ហាញ​ចំនួន​ផល​ប្រេង​បាន​ដែល​ចម្រាញ់​បានពី​ឈូង​សមុទ្រ ក្នុងរយៈពេល ៣៣ ថ្ងៃ ក្រុមហ៊ុន​បានបូម​ប្រេង​បាន​ចំនួន ៤១ ០៥៦ ប៉ារ៉ែល។ នេះបើតាមការ​ប៉ាន់ស្មាន​ក្នុង​មួយ​ថ្ងៃ​កម្ពុជាអាច​ចមាញ់ប្រេង​បាន ៧ ០០០ ទៅ ៧៥០០ ប៉ារ៉ែលក្នុង​មួយ​ថ្ងៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេច​តេជោ​ ហ៊ុន សែន បានថ្លែងបន្ត​ថា អណ្តូង​ទី​ពីរ​កំពុង​ដំណើរការ និងទី ៣ ទី ៤ កំពុង​បន្ត​រុករក​បន្ថែម​ទៀត។

កម្ពុជាបូមប្រេងបានមែន មិនបានន័យថាសាំងត្រូវចុះថោកទេ ព្រោះមូលហេតុនេះ –  Popular Magazine

បើ​តាម​ប្រមុខ​រដ្ឋាភិបាលសម្តេចតេជោ​ ចំនួន​ផល​ប្រេង​នេះ​ មិន​ទាន់​ជះ​ឥទ្ធិពល​ដល់​សេដ្ឋកិច្ច តែ​ក៏​ជា​ការ​ចាប់ផ្ដើម​ដល់​ល្អ​ដល់​ឧស្សាហកម្ម​ប្រេង​នៅ​កម្ពុជា។ រដ្ឋាភិបាល នឹង​បន្ត​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ដទៃ​ទៀត ដើម្បី​ស្វែង​រក​ប្រភព​ធនធាន​ប្រេង​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ។

គួរម្លឹកថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ កម្ពុជា​ប្រកាស​ទទួលបានដំណក់ប្រេងលើកដំបូង។ ដំណក់ប្រេងលើកដំបូង ស្ថិតនៅតំបន់ប្លុក A នៃឈូងសមុទ្រកម្ពុជា ដោយក្រុមហ៊ុន Kris Energy ដែលបានខួងប្រេងចេញពីបាតសមុទ្រ ក្នុងខេត្តព្រះសីហនុ៕