ប្រទេសអូស្រ្តាលីនឹងផ្តល់ជំនួយឥតសំណងចំនួន ២៨លានដុល្លាអាមេរិក ដល់កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច
11 Shares

ប្រទេសអូស្រ្តាលីនឹងផ្តល់ជំនួយឥតសំណងចំនួន៣៥.៧លានដុល្លាអូស្ត្រាលី(ស្មើនឹងចំនួនប្រមាណជា២៨លានដុល្លាអាមេរិច) សម្រាប់ការធ្វើលទ្ធកម្ម និងការចាក់វ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធិភាពក្នុងប្រទេសកម្ពុជាពីឆ្នាំ២០២១ដល់ឆ្នាំ២០២៣។

Image may contain: one or more people

​ក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន  លោកអគ្គរាជទូត Kang បានមានប្រសាសន៍ថា”ជំនួយរបស់យើងនឹងជួយចាក់វ៉ាក់សាំងដល់ប្រជាជនកម្ពុជាយ៉ាងហោចណាស់ចំនួន១.៥លាននាក់ ហើយនិងជួយឧបត្ថម្ភកម្ពុជា ក្នុងការទទួលបានទូទាំងប្រទេសនូវវ៉ាក់សាំងដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក”។

ការបន្ថែមទៅលើថ្នាំវ៉ាក់សាំងដែលកម្ពុជានឹងទទួលបានដោយមិនគិតថ្លៃតាមរយៈយន្តការពហុភាគី (COVAX) ដែលអាចគ្របដណ្តប់រហូតដល់២០ភាគរយ នៃប្រជាជនកម្ពុជា។ ប្រទេសអូស្រ្តាលីក៏បានផ្តល់ជំនួយដ៏ច្រើនសន្ធឹកសន្ធាប់ដល់យន្តការនេះ។

អាចជារូបភាពនៃ 1​ នាក់ និង standing

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ ពីប្រភពវ៉ាក់សាំង ដែលកម្ពុជានឹងទទួលបានប្រមាណ ២០លានដូស។ ក្នុងនោះទទួលបានជំនួយពីចិន ១លានដូស ដែលនឹងមកដល់ខែកុម្ភៈ ចំនួន ៦០ម៉ឺនដូស ទទួលពីកូវ៉ាក់ ដែលជារបស់អង្គការសុខភាពពិភពលោក ៧លានដូស និងទិញតាមកូវ៉ាក់១លានដូស ព្រមទាំងទទួលបានតាមរយៈជំនួយពីអូស្ត្រាលីខ្ទង់៣លានដូស។ ក្រៅពីនោះកម្ពុជាពិចារណាទិញពីប្រទេសអង់គ្លេសផងដែរ។

ប្រទេសអូស្រ្តាលីនឹងផ្តល់ជំនួយឥតសំណងចំនួន ២៨លានដុល្លាអាមេរិក ដល់កម្ពុជា
11 Shares