តើមហាសេដ្ឋី និងសហគ្រិនរូបណាខ្លះជាប្រធាន-អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា?

ជុំវិញ​ឧកញ៉ា

សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា បានចុះបញ្ជីនៅក្រសួងមហាផ្ទៃថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ ដែលមានអ្នកឧកញ៉ា លី ហួរ ជាប្រធាន និងអ្នកឧកញ៉ា លី យ៉ុងផាត់ ជាទីប្រឹក្សាជាន់ខ្ពស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បាននឹងកំពុងបំពេញបេសកកម្ម និងគោលដៅសំខាន់មួយចំនួន ដើម្បីការពារសិទ្ធិស្របច្បាប់ និងសុចរិតភាពរបស់សមាជិកក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា ដែលផ្តល់នូវវេទិកាសម្រាប់ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក រវាងអ្នកអភិវឌ្ឍន៍លំនៅឋានដូចគ្នា និងអាជ្ញាធរពាក់ព័ន្ធ។

ជាមួយគ្នានេះ សមាគមក៏នឹងផ្ដល់ការប្រឹក្សាយោបល់លើបញ្ហាផ្លូវច្បាប់ និងនីតិវិធីផ្សេងៗក្នុងវិស័យសំណង់ និងអចលនទ្រព្យ
ការជួយកសាងបណ្ដាញទំនាក់ទំនងដ៏រឹងមាំជូនសមាជិក ក្នុងវិស័យសំណង់ និងអចលនទ្រព្យ ព្រមទាំងជាអន្ដរការី សម្របសម្រួល ដោះស្រាយ ទំនាស់ វិវាទ និងភាពរាំងស្ទះផ្សេងៗ របស់សមាជិកក្នុង វិស័យសំណង់ និងអចលនទ្រព្យផងដែរ។

បន្ថែមទៀតនោះ ក៏មានបេសកកម្មជួយផ្សព្វផ្សាយ ផលិតផល ឬសេវារបស់សមាជិក តាមរយៈគេហទំព័ររបស់សមាគម កម្មវិធី កិច្ចប្រជុំ និងការតាំងពិព័រណផ្សេងៗ ក្នុងក្របខ័ណ្ឌជាតិ និងអន្ដរជាតិ និងការបង្កើនដៃគូរសហការលើមុខរបរ របស់សមាជិក ដូចជា អ្នកផ្គត់ផ្គង់ អ្នកផ្សព្វផ្សាយ ប្រភពដើមទុន និងការស្វែងរកទីផ្សារជូនសមាជិក។

លើសពីនេះ ចូលរួមសហការជាមួយរាជរដ្ឋាភិបាលដើម្បីទប់ស្កាត់ នូវរាល់ការវិនិយោគដែលមានភាពមិនច្បាស់លាស់ ឬ ការបង្កភាពចលាចលដល់ទីផ្សារសំណង់លំនៅឋាន និងអចលនទ្រព្យជាដើម។

ឧកញ៉ាញូស៍ Oknha news សូមណែនាំលោកអ្នកមកស្គាល់ប្រធាន និងអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ដូចខាងក្រោម៖

១/ អ្នកឧកញ៉ា ហុង​ ពីវ​ ប្រធានកិត្តិយស

​មាន​ស្រុក​កំណើត​​​នៅ​រាជធានីភ្នំពេញ​ អ្នកឧកញ៉ា ហុង ពីវ ជាអគ្គនាយកគ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ ពិភពថ្មី និងបុរី​​ ពិភពថ្មី

CamNews - News for youth in Cambodia

២/ អ្នកឧកញ៉ា លី ហួរ ប្រធាន

អ្នកឧកញ៉ា​ មាន​​ស្រុក​កំណើត​នៅ​ខេត្តកំពង់​ចាម​ ជាអគ្គនាយក​ក្រុមហ៊ុន​​ លី ហួរ​ គ្រុប​ និងជាអនុ​​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា

ឧកញ៉ា លី ហួរ ប្រាប់ អ្នកជំនួញ បរទេស អំពី សក្ដានុពល អចលនទ្រព្យ នៅ កម្ពុជា |  La Reine Media

៣/ ឧកញ៉ា ថៃ ជាហួត អនុប្រធាន

អគ្គនាយកក្រុមហ៊ុន បុរី​ ប៉េង ​ហួត គ្រុប។ លោកមានស្រុកកំណើតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

ឧកញ៉ា ទាំង៥ រូប នេះ ជា សេដ្ឋី អចលន ទ្រព្យ ដ៏ លេច ធ្លោ បំផុត នៅ កម្ពុជា —  Cambonomist

៤/ អ្នក​ឧកញ៉ា លាង ម៉េង ​អនុប្រធាន

សហស្ថាបនិក និងជាប្រធាន​អគ្គនាយក​​ក្រុមហ៊ុន ជីប​ ម៉ុង ​គ្រុប។ លោកជាកូនប្រុសទី ២ របស់អ្នកឧកញ៉ា ភាព ហៀក ដែលមានឈាមជ័រជាអ្នកខេត្តកំពង់ចាម ស្រុកស្រីសន្ធរ។

ឧកញ៉ា លាង ម៉េង៖ ធនាគារ ជីប ម៉ុង  បង្កើតឡើងដើម្បីគាំទ្រការរីកលូតលាស់វិស័យបច្ចេកវិទ្យា  គោលដៅពន្លឿនសេដ្ឋកិច្ចជាតិ ឈានសម្រេចនូវ ...

៥/ ឧកញ៉ា តេង ហឿង អនុប្រធាន

លោកមាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពត។ លោកឧកញ៉ា ជាម្ចាស់បុរី ហ្គោលដេន ផាក និងជាអ្នកគ្រប់គ្រង​ទូទៅរបស់ ក្រុមហ៊ុនដឹកជញ្ជូន​ តេ​ង​ ឡាយ គ្រុប។

៦/ លោកជំទាវ ខា ឡេង អនុប្រធាន

ជា​អគ្គនាយិការង​ អាល់ហ្វា ប្រផឹធី ខនស្ត្រាក់សិន។ លោកជំទាវ​ បានបញ្ចប់ថ្នាក់អនុបណ្ឌិត និង កំពុងសិក្សាថ្នាក់បណ្ឌិត ផ្នែកច្បាប់។ ក្រុមហ៊ុន អាល់ហ្វា ប្រផឹធី ខនស្ត្រាក់សិន ជា​ក្រុមហ៊ុន​មានបទពិសោធន៍​ជាច្រើន​ឆ្នាំ​ ខាង​ផ្នែក​អចលនទ្រព្យ​ និង​សំណង់​ផងដែរ​ដែ​ល​ក្រុមហ៊ុន​​បាន​កំពុង​វិនិយោគ​​គម្រោង​ធំ​ៗជា​ច្រើន​ដូចជា គម្រោង​ The Gate Way ជាដើម។

៧/ ឧកញ៉ា លី សេងឃាង អនុប្រធាន

ជាអគ្គនាយកក្រុមហ៊ុន BS Land and Home ជា​ក្រុមហ៊ុន​វិនិយោគ​ផ្នែក​សំណង់​​ផ្ទះ​ល្វែង វិឡា និង​ខុនដូ បើគិត​មក​សព្វថ្ងៃ​ ក្រុមហ៊ុន BS Land and Home បានវិនិយោគ​លើគម្រោង ៣​ធំៗ រួមមាន៖ គម្រោង ចតុ​មុខ​ ស៊ី​ធី​វីយូ ខុនដូ, គម្រោង ចតុ​មុខ​ ស៊ី​ធីទី១ និង គម្រោង ចតុ​មុខ​ ស៊ី​ធីទី២ ក្នុង​តំបន់​ស្វាយជ្រុំ ខេត្តកណ្តាល។

មកទស្សនាវីដេអូទិដ្ឋភាពនៃពិធីចេញម្លប់របស់កូនស្រីលោក ឧកញ៉ា លី សេងឃាង បានដឹងថា  អស្ចារ្យប៉ុណ្ណា (វីដេអូ) - Khmer Breaking News

៨/ ឧកញ៉ា តាំង គួង អនុប្រធាន

អគ្គនាយក ក្រុមហ៊ុន TANG KUNG GROUP Co.,Ltd ។ លោកមានស្រុកកំណើតខេត្តកំពង់ចាម។ ក្រុមហ៊ុន តាំង គួង គ្រុប ក៏បានវិនិយោគលើវិស័យអចលនទ្រព្យ និងសំណង់ផងដែរ ដូចជា គម្រោង CENTER CITY TA KHMAO ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

៩/ ឧកញ៉ា លាង សាំង អនុប្រធាន

ជានាយកក្រុមហ៊ុ​ន ហាយ ធិច និងជាអគ្គនាយក បុរី ហាយធិច។ ក្រុមហ៊ុន​ បុរី​ហាយធិច បាន​វិនិយោគ​សំណង់​លំនៅឋាន​ជា វិឡា​ប្រណិត​ និង​ក្លឹប​ហាត់​ប្រាណ​ជា​ដើម។ បើ​គិត​មក​ដល់​សព្វថ្ងៃ​ ក្រុមហ៊ុន ហាយធិច មានគម្រោង​​បុរី ហាយ ធិច, បុរី ហាយ ធិច ២, បុរី ហាយ​ ធិច​លុច្សសារី , ​​អាគារ​ពណ៌​ស៦ជាន់ ​និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយចំនួនទៀត។

១០/ អ្នកឧកញ៉ា សៀ ឫទ្ធី អនុប្រធាន

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលប្រ៊ីដ គ្រុប។ អ្នកឧកញ៉ា មានស្រុកកំណើតនៅទីក្រុងភ្នំពេញ។ បច្ចុប្បន្នជាវិនិយោគិន និងជាអ្នកអភិវឌ្ឍន៍អចលទ្រព្យជោគជ័យមួយរូបនៅកម្ពុជា ដូចជា ខុនដូរខ្នាតអន្តរជាតិ The Peak & The Bridge។

ឧកញ៉ាសៀ រិទ្ឋីហក់ចូលកាន់តែជ្រៅក្នុងវិស័យដឹកជញ្ជូន | Best Real Estate News  in Cambodia

១១/ ឧកញ៉ា ប៊ុន ហៃ អនុប្រធាន

ប្រធានក្រុមហ៊ុន បុរី ភ្នំពេញថ្មី និងជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា។ លោកឧកញ៉ា មានស្រុកកំណើតនៅខេត្តកំពង់ចាម។ ក្រុមហ៊ុន បុរី ភ្នំពេញថ្មី គឺជាក្រុមហ៊ុនវិនិយោគសំណង់លំនៅឋាន ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ និងមានកេរ្ត៍ឈ្មោះល្បីល្បាញផងដែរ។

១២/ ឧកញ៉ា សេង ញ៉ក់ អនុប្រធាន

មានស្រុកកំណើតនៅទីក្រុងភ្នំពេញ។ បច្ចុប្បន្នជាអគ្គនាយកក្រុមហ៊ុន ដឹ ព្រេមៀលែន ឯ.ក និងជាអ្នកជំនួញក្នុងស្រុក និងក្រៅប្រទេសផងដែរ។