សំណើ​បង្កើត​រោងចក្រ​ពីរ​ទៀត ផ្តល់​ការងារ​ជិត ៤០០០ កន្លែង​ដល់​ពលរដ្ឋកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច
12 Shares

គណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនចំនួន​ពីរ​ទៀត។

ក្រុមហ៊ុន SHUN XIN

១- “SHUN XIN LUGGAGE INDUSTRY (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្ររោងចក្រផលិតកាបូប និងកាបូបក្លាសេគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥ ភូមិស្ពានពោធិ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ៣,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៦១៨កន្លែង។

ក្រុមហ៊ុន SHUNYING PULP

២-“ SHUNYING PULP AND PAPER COMPANY LIMITED” គម្រោងបង្កើតរោងចក្រផលិតក្រដាស ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត មានទុនវិនិយោគប្រមាណ ៥០៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.២៦១កន្លែង។

សំណើ​បង្កើត​រោងចក្រ​ពីរ​ទៀត ផ្តល់​ការងារ​ជិត ៤០០០ កន្លែង​ដល់​ពលរដ្ឋកម្ពុជា
12 Shares