តោះ! រៀនរាំឲ្យហើយ ជាមួយ ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ត្រៀមសម្រាប់ថ្ងៃចូលឆ្នាំ!

កម្សាន្ត
22 Shares

យ៉ាងតិចបទចម្រៀង ចំនួន ៦បទ ហើយនឹងមានជាបន្តបន្ទាប់ទៀត ដែលផលិតកម្ម Galaxy Navatra បានកំពុងតែសម្រុកបញ្ចេញអាល់ប៊ុម សម្រាប់ការកម្សាន្តរដូវចូលឆ្នាំថ្មី ឲ្យកំពូល តារា ចម្រៀង លោក ព្រាប សុវត្ថិ និង តន់ ច័ន្ទសីម៉ា ដែលបទចម្រៀងទាំងនោះ សុទ្ធតែជាមេឡាឌីថ្មីទាំងអស់មានគ្រប់ចង្វាក់។

បន្ទាប់ពីបានបញ្ចេញបទចម្រៀងទាំង៦បទ ដែលជាការច្រៀងរួមគ្នារវាង កំពូល តារា ចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា មក ឃើញថាសន្ទុះ នៃការ គាំទ្រ គឺ ពិតជា ខ្លាំងលើសពីការ រំពឹង ទុក។ គ្រប់បទចម្រៀង ចេញមិនបាន ប៉ុន្មាន ថ្ងៃផងមានអ្នកទស្សនារាប់លានដងក្នុង១បទៗ។ ទន្ទឹមនឹងនោះដែរ មហាជនបានវាយ តម្លៃថា តន់ ចន្ទសីម៉ា ជា គឺជា ដៃគូ ចម្រៀង ដ៍សក្ដិសមបំផុត ពួកគេច្រៀងស៊ីសង្វាក់ជាខ្លាំង។

ក្នុងចំណោមបទចម្រៀងជាច្រើនផលិតកម្ម Galaxy Navatra បានសម្រុកចេញសម្រាប់ រដូវចូលឆ្នាំខាងមុខនេះ ភាគ ច្រើនជាបទរាំ លេងកម្សាន្តបែបសប្បាយៗ មាន គ្រប់ចង្វាក់ដែលងាយស្រួល សម្រាប់បងប្អូនរាំលេង ពេលជួបជុំគ្នា យ៉ាងសប្បាយរីករាយ។

ដើម្បីឲ្យកាន់តែស្ទាត់ជំនាញ តោះ! បង ប្អូនសាករៀនរាំលេងជាមួយកំពូល តារា ចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា នៅ បទទាំង ៦បទ ដែលពួកគាត់ទើបតែ ច្រៀង រួមគ្នាទាំងអស់គ្នា៖

ទី១/បទ”កាត់ឆុង”


ទី២/បទ”​​ប្រហុក”


ទី៣/បទ”រកស៊ី​ជា​មួយ​យក្ស”


ទី៤/បទ” អរគុណ​កាមេរ៉ា”


ទី៥/បទ”មាន់​កម្សត់”


ទី៦/បទ”GANG GANG “


តោះ! រៀនរាំឲ្យហើយ ជាមួយ ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ត្រៀមសម្រាប់ថ្ងៃចូលឆ្នាំ!
22 Shares