ខែដំបូង នៃឆ្នាំ២០២១ កម្ពុជានាំចេញអង្ករសរុបបានជាង៣ម៉ឺន៤ពាន់តោន

សង្គម​និង​សេដ្ឋកិច្ច
«ខែដំបូង នៃឆ្នាំ២០២១ កម្ពុជានាំចេញអង្ករសរុបបានជាង៣ម៉ឺន៤ពាន់តោន ដែលមានការធ្លាក់ចុះជាង ៣២% ដោយសារបញ្ហាខ្វះកុងតឺន័រដឹកនិងការដឹកជញ្ជូនតាមកប៉ាល់»
ការនាំចេញអង្កររបស់កម្ពុជា ក្នុងខែមករា ឆ្នាំ២០២១ ទៅកាន់ទិសដៅចំនួន ២៨ប្រទេស សម្រេចបានជារួម ៣៤២៧៣តោន គិតជាទំហំទឹកប្រាក់ចំនួន ៣០.៧៦លានដុល្លារសហរដ្ឋអាមេរិច ដែលមានការថយចុះជារួម ៣២.០៧% ដែលជាពិសេសគឺទីផ្សាររបស់ប្រទេសនៅក្នុងទ្វីបអ៊ឺរ៉ុប បានធ្លាក់ចុះជិត៦០% ខណៈដែលទីផ្សារប្រទេសចិន នៅតែបន្តមានភាពវិជ្ជមាន ពោលគឺកើតឡើងជិត៨% បើប្រៀបធៀបនឹងខែមករា ឆ្នាំមុន។ នេះបើយោងតាមទំហ្វេសបុកសហព័ន្ធស្រូវអង្ករកម្ពុជាចេញផ្សាយ។
ការនាំចេញ អង្ករ ទៅ ចិន កើនឡើង ខ្លាំង ខណៈ ទៅ អឺរ៉ុប ធ្លាក់ចុះ យ៉ាងគំហុក  ក្នុង ត្រីមាស ទី1ឆ្នាំនេះ | La Reine Media

របាយការណ៍​ស្តី​ពី​ស្ថានភាព នៃ​ការនាំចេញ​អង្ករ​ក្នុង​ខែមករា ឆ្នាំ​២០២១ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​២៩ ខែមករា បាន​បញ្ជាក់​ថា ការនាំចេញ​អង្ករ​គ្រប់​ប្រភេទ​របស់​កម្ពុជា ក្នុង​ខែ​ដំបូង ឆ្នាំ​២០២១ ទៅកាន់​ទិសដៅ​២៨​ប្រទេស សម្រេចបាន​៣៤ ២៧៣ តោន ថយចុះ​១៦១៧៧​តោន (​ស្មើនឹង ៣២.០៧​ភាគរយ​) បើ​ប្រៀបធៀប​នឹង​ខែ​ដំបូង​ដូចគ្នា ឆ្នាំ​២០២០​។ ក្នុង​នោះ ការនាំចេញ​អង្ករ​របស់​កម្ពុជា ទៅកាន់​ប្រទេស​ចិន នៅតែ​បន្ត​ឈរ​លំដាប់​ទី​១ ដោយ​កាន់កាប់​ចំណែក​ទីផ្សារ​ចំនួន ១៦ ១៦៣​តោន​, ប្រទេស​បារាំង ឈរ​នៅ​លំដាប់​ទី​២ មាន​បរិមាណ ៣ ៧២៣​តោន​, ប្រទេស​ហ្គា​បុ​ង ឈរ​នៅ​លំដាប់​ទី​៣ មាន​ចំនួន ៣ ៥៧០​តោន​, ប្រទេស​ម៉ាឡេស៊ី ឈរ​លំដាប់​លេខ​៤ មាន​ចំនួន​៣១៨៤​តោន​, ប្រទេស​អូស្ត្រាលី ឈរ​លំដាប់​លេខ​៥ មាន​ចំនួន​៩០៨​តោន​, សាធារណរដ្ឋ​ឆែក ឈរ​លំដាប់​ទី​៦ មាន​ចំនួន​៨៩៥​តោន​, ប្រទេស​អេ​ស្ប៉ា​ញ ឈរ​លំដាប់​ទី​៧ មាន​ចំនួន​៧៨៦​តោន​, ប្រទេស​ណេ​ដឺ​ឡិន ឈរ​លំដាប់​ទី​៨ មាន​ចំនួន​៧៥២ តោន​, ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ ឈរ​លំដាប់​ទី​៩ មាន​ចំនួន​៥៦២ តោន និង​ប្រទេស​ម៉ា​យុ​ត ឈរ​លំដាប់​ទី​១០ មាន​ចំនួន​៥០៣ តោន​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
វៀតណាមនាំចេញអង្ករសម្រេចបានជិត ៧លានតោន នៅ៩ខែឆ្នាំនេះ — Cambonomist

នៅ​ខែមករា ឆ្នាំ​២០២១​នេះ មាន​ក្រុមហ៊ុននាំចេញ​ចំនួន​៣៦ ក្រុមហ៊ុន ដែលមាន​បរិមាណ​នាំចេញ​សរុប​ជាង​៣៤ ២៧៣ តោន ក្នុងនោះ​មានការ​ថយចុះ​ចំនួន​១៦១៧៧ តោន តិច​ជាង​បរិមាណ​នាំចេញ​នៅក្នុង​ខែមករា ឆ្នាំ​២០២០៕