ឧកញ៉ាអចលនទ្រព្យ ជា ថៃហ៊ួត នាំនូវគម្រោងអភិវឌ្ឍលំនៅឋាន ចំនួន៣ បន្ថែម

ជុំវិញ​ឧកញ៉ា
1.1K Shares

ក្រុមហ៊ុន ប៉េង ហួត គ្រុប របស់លោកឧកញ៉ាអចលនទ្រព្យ ជា ថៃហ៊ួត បាននាំនូវគម្រោងអភិវឌ្ឍលំនៅឋានប្រណីត និងទំនើបចំនួន៣គម្រោងបន្ថែម ដែលទើបនឹងបានរៀបចំប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ គម្រោងទាំង៣ នេះរួមមានៈ គម្រោង ដឹស្តាផ្លាទីនីម អេកូ វេរ៉ាន់ដា, គម្រោង ដឹស្តាផ្លាទីនីម អេកូ រ៉ូមែនស៍ និង គម្រោង ដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ, ជាដំណាក់កាលទី២ នៃការអភិវឌ្ឍគម្រោង ដឹស្តាផ្លាទីនីម អេកូ ខូលិកសិន ដែលមានផែនការមេសិក្សាដោយក្រុមហ៊ុនអន្តរជាតិដ៏ល្បីឈ្មោះមួយ ដើម្បីផ្តល់ជូននូវបទពិសោធន៍ពិសេសនៃការរស់នៅបែបប្រណីត ទំនើប ឯកជន ផាសុកភាព ជាមួយធម្មជាតិពិតៗ។

Image may contain: one or more people, sky, outdoor and nature

គម្រោងទាំងបីនេះសុទ្ធតែមានហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប ផ្សារភ្ជាប់គ្នារវាងរចនាបទបែបធម្មជាតិ និងជីវិតរស់នៅបែបទាន់សម័យ មានទីតាំងនៅក្នុងគម្រោងមេគឺ ហ្គ្រេនស្តា ផ្លាទីនីម ដំណាក់កាលទី២ “អេកូ ខូលឡិកសិន” ក្នុងតំបន់បឹងស្នោ។

Image may contain: 10 people

មកដល់ពេលបច្ចុប្បន្ន ប៉េង ហួត មានគម្រោងចំនួន ១០ គឺ ដឹស្តាផ្លាទីនីម អេកូ ឌែលតា, ដឹស្តា ផ្លាទីនីម អេកូ មេឡូឌី, ដឹស្តា មេរាហ្កាដិន, ដឹស្តា ផ្លាទីនីម ម៉ាស្ទើរី, ដឹស្តា ផ្លាទីនីម រ៉ូសវីល, ដឹស្តា មុនីរ៉ាហ៍, ដឹស្តា ដាយមិន ២, ដឹស្តា ដាយមិន, ដឹស្តា ផ្លាទីនីម យូរ៉ូវីល, ដឹស្តា ផ្លាទីនីម ប៉ូឡារីស ២៕

No photo description available.
ឧកញ៉ាអចលនទ្រព្យ ជា ថៃហ៊ួត នាំនូវគម្រោងអភិវឌ្ឍលំនៅឋាន ចំនួន៣ បន្ថែម
1.1K Shares