ផ្លូវ​សាធារណៈ​តែ​មួយ​គត់​នៅ​ក្រុង​ភ្នំពេញ អាច​ឲ្យ​យន្តហោះ​ចុះបាន

សង្គម​និង​សេដ្ឋកិច្ច

មហាវិថីសម្ដេចតេជោហ៊ុនសែន(ផ្លូវ៦០ម៉ែត្រ) មានលក្ខណៈធំទូលាយ ក្រាល​ដោយ​កៅស៊ូស្អាតល្អ ហើយ​ជា​ផ្លូវសាធារណៈ​តែ​មួយ​គត់​ដែលអាច​ឲ្យ​យន្តហោះ​ចុះចតបាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពេល​ដាក់​សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សម្តេច​តេជោ​បាន​បញ្ជាក់ថា កំណាត់​ផ្លូវមួយខ្សែ​នេះ ជាផ្លូវដែលធំជាងគេ អាចចុះយន្តហោះបាន ពេលមានអាសន្នអ្វីមួយកើតឡើង។

មហាវិថីសមេ្តចតេជោហ៊ុនសែន ឬផ្លូវ៦០ម៉ែត្រ តភ្ជាប់ពីផ្លូវលេខ២៧១ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ឆ្លងកាត់បឹងជើងឯក និងបឹងទំពុន ភ្ជាប់ជាមួយ​ផ្លូវជាតិលេខ២ក្រុងតាខ្មៅ ខេត្តកណ្តាល។ មហាវិថីជាផ្លូវសាធារណៈធំជាងគេនៅក្នុងទីក្រុងភ្នំពេញដែលមានប្រវែងផ្លូវសរុប៩,១៦០ម៉ែត្រ។

កន្លងទៅនេះ រដ្ឋបាលរាជធានីភ្នំពេញបានដាក់ស្លាកសញ្ញាកំណត់ល្បឿន ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍។ តាមការ​បញ្ជាក់របស់​រដ្ឋបាលរាជធានីភ្នំពេញ មិនមានគម្រោងនៃការពុះចែកទ្រូងផ្លូវឬ ក៏ធ្វើសួនច្បារ ដើម្បីបែងចែកទ្រូងផ្លូវនោះទេ។