(មានវីដេអូ) តារាចម្រៀង ខេមរៈ សិរីមន្ត៖ ខ្ញុំ Rap ដើម្បីចង់ឃើញប្អូនៗមួយចំនួនតូច ដែលដើរផ្លូវខុសបែមកដើរផ្លូវត្រូវវិញ

Uncategorized

គ្រាប់ពេជ្ររបស់ផលិតកម្មរស្មីហង្សមាស លោក ខេមរៈ សិរីមន្ត បាននឹងកំពុងនាំមុខលើតារាចម្រៀងរួមទ្រនំក្នុងផលិតកម្ម បង្ហាញរិតកាន់តែខ្លាំងឡើងៗ ណាមួយដើម្បីប្រកួតប្រជែងលើទីផ្សារបច្ចុប្បន្ន ដែលវិស័យមួយនេះកំពុងមានការរីកចម្រើនបន្តបន្ទាប់ផងដែរ។ ថ្មីៗនេះ តារាចម្រៀង ខេមរៈ បានបញ្ចេញនូវបទថ្មីមួយ ដើម្បីជូនដល់អ្នកគាំទ្ររបស់លោក មានអត្ថន័យអប់រំដល់បងប្អូនដែលធ្លាក់ក្នុងផ្លូវខុសហើយ
អាចត្រឡប់ក្រោយវិញ សាងអនាគតដ៍វែងឆ្ងាយសម្រាប់ខ្លួនឯង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Image may contain: 1 person

តារាចម្រៀងជួរមុខរូបក្នុងផលិតកម្មហង្សមាស ខេមរៈ សិរីមន្ត បានឲ្យដឹងតាមទំព័រហ្វេសបុកថា “បទ ហួសសម័យ នេះខ្ញុំrap ដើម្បីចង់ឃើញប្អូនៗមួយចំនួនតូច ដែលដើរផ្លូវខុសបែមកដើរផ្លូវត្រូវវិញ”។ លោកថា ព្រោះបងស្រលាញ់ប្អូនៗទាំងអស់គ្នា សម័យនេះហើយខំរៀនខំរកលុយអោយបានច្រើនទើបជាការល្អ។

Image may contain: 1 person

បទចម្រៀង ហួសម័យ នេះនិពន្ធទំនុងច្រៀង ដោយបងប្អូនប្រុសលោកផ្ទាល់ គឺ លោក ខេមរៈ ភារុណ និងនិពន្ធបទភ្លេងដោយ លោក Avid Steinberg តោះស្តាប់ទាំងអស់គ្នាថាមានអត្ថន័យយ៉ាងណា។