ងារ​ឯកឧត្តម លោកជំទាវ មាន​តំណែង​កម្រិតណា ទើប​អាច​​ហៅ​បាន?

សង្គម​និង​សេដ្ឋកិច្ច

ការ​ហៅ​ងា​រឯកឧត្តម លោក​ជំទាវ ត្រូវ​បាន​ពលរដ្ឋយល់ថាសម្រាប់​ហៅ​មន្រ្តីដែលមាន​ឋានៈ​ខ្ពង់ខ្ពស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម លោកជំទាវ ជាគោរមងារ​ដែល​​ត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ តាមរយៈសំណើរបស់នាយករដ្ឋមន្ត្រី ឬតាមព្រះរាជតម្រិះរបស់ព្រះមហាក្សត្។

គោមងារនេះអាច​ហៅបាន​សម្រាប់​ឥស្សរជន​ដែលមាន​តួនាទី​និង​តំណែង​ស្មើ៖

  • ប្រធាន អនុប្រធាន រដ្ឋសភា និងព្រឹទ្ធសភា
  • នាយករដ្ឋមន្ត្រី
  • ឧបនាយករដ្ឋមន្ត្រី
  • ទេសរដ្ឋមន្ត្រី
  • រដ្ឋមន្ត្រី
  • រដ្ឋលេខាធិការ
  • អនុរដ្ឋលេខាធិការ
  • អគ្គនាយក
  • សមាជិករដ្ឋសភា និងព្រឹទ្ធសភា
  • ឯកអគ្គរាជទូត
  • ក្រុមប្រឹក្សារាជធានី ខេត្ត
  • អភិបាលរាជធានី ខេត្ត

ក្នុងកងកម្លាំង​​ប្រដាប់​អាវុធ​វិញ អ្នក​មាន​ឋានន្តរសក្តិចាប់ពីឧត្តមសេនីយ៍ត្រីឡើងទៅ នៅក្នុងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ មិនមែនសុទ្ធតែមានងារជាឯកឧត្តមលោកជំទាវទេ តែបើ​បម្រើ​ការងារជាអគ្គនាយកឡើងទៅនៅក្នុងក្រសួង ទើបមានគោរមងារជា ឯកឧត្តម លោកជំទាវ លុះត្រាណាមាន​តួនាទី​ជាទីប្រឹក្សាជំនួយការ លេខាធិការ ឫជាមន្ត្រីដែលមានឋានៈស្មើក្នុងមុខតំណែងខាងលើទើបមានគោរមងារជា ឯកឧត្តម លោកជំទាវ។

នៅតាមរាជធានីខេត្ត មានតែអភិបាលខេត្តតែប៉ុណ្ណោះដែលមានងារជា ឯកឧត្តម លោកជំទាវ ចំណែកឯអភិបាលរង មានងារត្រឹមលោកលោកស្រីតែប៉ុណ្ណោះ។ តែបើអភិបាលរងរាជធានីខេត្តនោះជាទីប្រឹក្សា ជំនួយការ លេខាធិការ ឬជាមន្ត្រីដែលមានឋានៈស្មើក្នុងមុខតំណែងខាងលើទើបមានងារជា ឯកឧត្តម លោកជំទាវ។

បើស្វាមីដែលមានងារជាឯកឧត្តម ហើយនោះ ភរិយារបស់ជននោះ ក៏មានគោរមងារជា លោកជំទាវ ដោយស្វ័យប្រវត្តិ៕