ព្រាប សុវត្ថិ និងតន់ ចន្ទសីម៉ា ​ក្រឡុក​បទ​​ថ្មី​១បទ​ទៀត​ហើយ រាំ​បែក​​អាចម៍​ខ្លៀក

កម្សាន្ត

ខណៈ​ដែល​រដូវ​ចូល​ឆ្នាំ​ខ្មែរ​នៅ​​សល់​​​ត្រឹមតែ​ជាង​២ខែ​ប៉ុណ្ណោះ​នឹង​ឈាន​មក​ដល់ ផលិតកម្ម Galaxy Navatra ហាក់​កំពុង​តែ​សម្រុក​ផលិត​​បទ​ចូល​ឆ្នាំ​ខ្មែរ​យ៉ាង​ចាស់​ដៃ​តែ​ម្ដង ដោយបទ​ចម្រៀង​ទាំង​នោះ​ភាគ​ច្រើន​ជា​បទ​ច្រៀង​រួម​គ្នា របស់​កំពូល​តារា​ចម្រៀង​ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បទ​ចម្រៀង​ទាំង​នោះ​មាន​ដូច​ជា ទី១បទ”កាត់ឆុង” ,ទី២បទ”​​ប្រហុក”,ទី៣បទ”រកស៊ី​ជា​មួយ​យក្ស​”ទី៤បទ” អរគុណ​កាមេរ៉ា”ទី៥ បទ”មាន់​កម្សត់” ហើយ​នៅ​ព្រឹក​​នេះ​ផលិតកម្ម Galaxy Navatra បាន​បញ្ចេញ​​១បទ​ថ្មី​ទៀត​​ហើយ​គឺ​បទ​”ឡាន​ទំនើប”។

បទ​ចម្រៀង​ទាំង​៦បទ​ដែល​កំពូល​តារា​ចម្រៀង​ទាំង​ពីរ​ច្រៀង​រួម​គ្នា​នេះ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា ភាគ​ច្រើន​ជា​បទ​រាំ​លេង​កម្សាន្ត​បែប​សប្បាយៗ មាន​គ្រប់​ចង្វាក់​ដែល​ងាយ​ស្រួលសម្រាប់​បង​ប្អូន​រាំលេង ពេល​ជួបជុំគ្នា យ៉ាង​សប្បាយ​រីករាយ ។

លោក យឹម តាស្រង់ អ្នក​ចាត់ការ​ទូទៅ​ផលិតកម្ម Galaxy Navatra បាន​ទទួល​ស្គាល់​ថា ខាង​ផលិតកម្ម​​ពិត​ជា កំពុង​តែ​សម្រុក​ធ្វើ​បទ​ចូល​ឆ្នាំ​ថ្មី​​ជា​ច្រើន​បទ​ឲ្យ​គ្រប់​តារា​ចម្រៀង​ទាំង​អស់​នៅ​ក្នុង​ផលិតកម្ម ដែល​តាម​ផែន​ការ​គឺ បញ្ចេញ​ជា​រៀង​រាល់​ថ្ងៃ​តែ​ម្ដង ដើម្បី​​ការ​កម្សាន្ត​ដល់​អ្នក​គាំទ្រ។

អ្នក​ដឹក​នាំ​ផលិតកម្ម​រូប​នេះ​ថ្លែង​ថា បន្ទាប់​ពី​បាន​កំពូល​តារា​ចម្រៀង​ទាំង​ពីរ​ខាង​លើបាន​ច្រៀង​រួម​គ្នា​ជា​ច្រើន​បទសម្រាប់ចូល​ឆ្នាំ ​ឃើញ​ថា កំពូល​តារា​ចម្រៀង​លោក​ព្រាប សុវត្ថិ និ​ង តន់ ចន្ទសីម៉ា គឺ​ពិត​ជា​ដៃគូ​ស័ក្កិសម​បំផុត។

ចង់​ដឹង​ថា បទ​បទ​”ឡាន​ទំនើប”របស់​កំពូល​តារា​ចម្រៀង​ព្រាប សុវត្ថិ និ​ង តន់ ចន្ទសីម៉ា ​ពីរោះ​រណ្ដំ​​ព្រម​ទាំង​ចង់​រាំ​លេង​តាម យ៉ាង​ណា​នោះ​ស្ដាប់​ទាំង​អស់​គ្នា៖