ដើមឆ្នាំ២០២០ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន សម្រេចបាន ប្រមាណ ៨៤១ លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ជប៉ុន សម្រេចបានប្រមាណ ២,០១០ លានដុល្លារអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅជប៉ុនក្នុងចំនួនទឹកប្រាក់ប្រមាណ ១,១៣១ លានដុល្លារ និងនាំចូល មកវិញក្នុងចំនួនទឹកប្រាក់ប្រមាណ ជាង ៨៧៩ លានដុល្លារ។ គិតត្រឹម ៦ ខែដើមឆ្នាំ២០២០ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន សម្រេចបាន ប្រមាណ ៨៤១ លានដុល្លារ។ ការថ្លែងបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ ក្នុងពិធីបើកសម្ពោធការដាក់តាំងបង្ហាញទំនិញថ្មី ទំនិញជប៉ុន ក្រោមប្រធានបទ “ទំនិញល្អ ទំនិញជប៉ុន ២០២១ (Good Goods Japan 2021)” ក្នុងអគារប្រណិត Vattanac Capital Tower រាជធានីភ្នំពេញ ថ្ងៃទី៣ ខែកុម្ភៈម្សិលមិញនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

May be an image of 1 person, standing and indoor

លោកបន្តថា ទំនិញដែលកម្ពុជានាំចេញទៅជប៉ុនមានដូចជា ផលិតផលសម្លៀកបំពាក់កាត់ដេរ ស្បែកជើង គ្រឿងសង្ហារឹម គ្រឿងសំអាង ក្រដាស សម្ភារៈការិយាល័យ ស្បែកនិងផលិតផលធ្វើអំពីស្បែក និងដែក ។ល។ ទំនិញដែលនាំចូលពីជប៉ុនរួមមាន៖ គ្រឿងម៉ាស៊ីន រថយន្ត សាច់ គ្រឿងអេឡិចត្រូនិច សង្ហារឹម ក្រដាស កប្បាស ក្រណាត់គ្រប់ប្រភេទ ផលិតផលផ្លាស្ទីក សម្ភារៈកីឡា និងគ្រឿងបន្ទាប់បន្សំ ជាដើម។

May be an image of one or more people, people standing, people sitting and indoor

សូមជម្រាបថា ចាប់តាំងពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៨ គម្រោងវិនិយោគរបស់ជប៉ុន នៅកម្ពុជា មានចំនួន១៣៧ គម្រោង ដែលមានទុនវិនិយោគសរុបចំនួន ២,៤៨៦ លានដុល្លារ។ ក្នុងឆ្នាំ២០១៩ វិនិយោគ មាន ៦ គម្រោង ដែលមានទឹកប្រាក់ចំនួន ២៩៩ លានដុល្លារ ក្នុងនេះ គម្រោងសាងសង់ផ្សារ AEON Mall 3 មាន ទុនវិនិយោគ រហូតដល់ ២៨៩.៦លានដុល្លារ ហើយក្នុងឆ្នាំ២០២០ មាន ១ គម្រោង ដែលមានទឹកប្រាក់ចំនួន ៧.១៧លានដុល្លារ ភាគច្រើន គឺវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បាវិត នាងកុក ប៉ោយប៉ែត និងក្នុង តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ៕

May be an image of 2 people, people standing, people sitting, suit and indoor
May be an image of 3 people, people sitting and indoor
May be an image of 2 people, people standing and indoor