ព្រលាន​យន្តហោះខ្នាតយក្សខេត្តកោះកុង គ្រោង​ហោះហើរ​សាកល្បង​នៅចុង​ឆ្នាំនេះ

សង្គម​និង​សេដ្ឋកិច្ច
19 Shares

បើ​តាមមន្រ្តី​ខេត្តកោះកុង​បាន​ឲ្យ​ដឹង​ថា ព្រលានយន្តហោះ​តារាសាគរ​នៅខេត្តកោះកុង នឹង​ចាប់ផ្តើមបើកដំណើរការហោះហើរសាកល្បងនៅ​ចុង​ឆ្នាំនេះ។

គម្រោង​ព្រលាន​ដ៏ធំនេះ​ដែល​ចាយ​លុយរាប់​រយ​លាន​ដុល្លារ អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Union Development កំពុង​សម្រុក​បញ្ចប់​គម្រោង​ដំណាក់កាល​ទី​មួយ បន្ទាប់ពីពន្យាពេល​ដោយសារ​ជំងឺ​កូវីដ​ ១៩។

លោក សុខ​ សុទ្ធី អភិបាល​រង​ខេត្តកោះកុង ព្រលានយន្តហោះតារាសាគរបានបញ្ចប់ការសាងសង់ផ្លូវរត់បាន ១០០% នៅតែបំពាក់ភ្លើងសញ្ញាប៉ុណ្ណោះ។ ចំណែកការសាងសង់ការិយាល័យ និងច្រកចេញចូលគឺសម្រេចបាន ៧០ភាគរយ។ នៅចុងឆ្នាំនេះ ព្រលានយន្តហោះតារាសាគរអាចសាកល្បងហោះហើរបានហើយ។

គួរ​បញ្ជាក់ថា ការ​អភិវឌ្ឍ​ព្រលាន​ដែលមាន​ទីតាំង​នៅ​ស្រុក​បុទុមសាគរ​នេះ​មានតម្លៃជាង២០០លានដុល្លារអាមេរិក ជាគម្រោងព្រលានយន្តហោះខ្នាតធំ ដែលវិនិយោគដោយក្រុមហ៊ុន Union Development Group។ វាមានប្រវែងបណ្តោយ៣២០០ម៉ែត្រ និងទទឹង៦០ម៉ែត្រ ដែលនឹងអនុញ្ញាតឲ្យយន្តហោះធុនយក្ស ប្រភេទប៊ូអីង៧៧៧ និងអ៊ែរបើស A៣៤០ ចុះចតបាន៕

ព្រលាន​យន្តហោះខ្នាតយក្សខេត្តកោះកុង គ្រោង​ហោះហើរ​សាកល្បង​នៅចុង​ឆ្នាំនេះ
19 Shares