វិបត្តិកូវីដ១៩ អាស៊ានទទួលបានទេសចរអន្តរជាតិ ២៦ លាននាក់ ក្នុងឆ្នាំ២០២០

កម្សាន្ត សង្គម​និង​សេដ្ឋកិច្ច
5 Shares

វិបត្តិជំងឺកូវីដ១៩ ធ្វើឱ្យតំបន់អាស៊ានទាំងមូលទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងឆ្នាំ២០២០កន្លងទៅចំនួន ២៦លាននាក់ប៉ុណ្ណោះ ពោលគឺមានការធ្លាក់ចុះក្នុងអត្រា ៨០.៥ ភាគរយ។ នេះបើយោងតាមស្ថិតិដែលបានបង្ហាញឡើងក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៤ នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១។

May be an image of 2 people and people standing

កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៤ និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួននាឱកាសនេះ ត្រូវបានដឹកនាំឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា។

May be an image of 3 people, people sitting, people standing and indoor

រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន បានបង្ហាញនូវកង្វល់អំពីផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩ លើវិស័យទេសចរណ៍ វិស័យការងារ ពិសេសគឺវិស័យសេដ្ឋកិច្ច។ បន្ថែមពីនេះទៀត រដ្ឋមន្រ្តីទេសចរណ៍អាស៊ានក៏បានបង្ហាញពីការសោកស្តាយយ៉ាងខ្លាំង ចំពោះការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់តំបន់អាស៊ាន ដោយនៅក្នុងឆ្នាំ២០២០ ចំនួនទេសចរអន្តរជាតិធ្វើដំណើរមកកាន់អាស៊ានមានត្រឹមប្រមាណ ២៦ លាននាក់ប៉ុណ្ណោះ ធា្លក់ចុះ ៨០.៥%។

May be an image of 1 person, standing and text that says '4 FEBRUARY 2021 SOFITEL PHNOM PENH PHOKE CHAIRMAN'

រដ្ឋមន្រ្តីទេសចរណ៍អាស៊ានទាំងអស់បានឯកភាពគ្នាអនុម័ត លើសកម្មភាពការងាររស្តារវិស័យទេសចរណ៍អាស៊ានឡើងវិញ ក្នុងផែនការយុទ្ធសាស្រ្តទេសចរណ៍អាស៊ាន ២០១៦-២០២៥ (ATSP 2016-2025) ដំណាក់កាលទី២។

May be an image of airplane

គួររម្លឹកថា នៅឆ្នាំ២០១៩ តំបន់អាស៊ានទាំងមូលទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១៣៣ លាននាក់ កើនឡើង ៧ ភាគរយ បើធៀបនឹងឆ្នាំ២០១៨៕

May be an image of standing, outdoors and monument
វិបត្តិកូវីដ១៩ អាស៊ានទទួលបានទេសចរអន្តរជាតិ ២៦ លាននាក់  ក្នុងឆ្នាំ២០២០
5 Shares