លែងភ័យ​កកស្ទះដូចមុន ភ្នំពេញ ឲ្យ​សិទ្ធិក្រុមហ៊ុន ០៣ បែងចែកគ្នា​ដឹកសំរាម​ចេញពីក្រុង

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុនប្រមូលសំរាម ចំនួន ៣ នឹង​ចាប់ផ្តើមប្រតិបត្តិការប្រមូលសំរាម​ក្នុងទីក្រុងភ្នំពេញ បន្ទាប់ពីសាលារាជធានីភ្នំពេញ​បាន​ផ្តល់សិទ្ធិបែងចែកតំបន់​គ្នា ដើម្បីធ្វើសកម្មភាពប្រមូលសំរាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនទាំង ៣ មាន ក្រុមហ៊ុន Cintri (Cambodia) / Everbright (China) ក្រុមហ៊ុន 800 SUPER/GAEA និងក្រុមហ៊ុន Mizuda Group Co.,Ltd។

កន្លងមកក្រុមហ៊ុនប្រមូលសំរាមនៅរាជធានីភ្នំពេញ​គឺមាន​តែមួយគត់ គឺក្រុមហ៊ុនស៊ីនទ្រី តែដោយសារការពង្រីកទីក្រុង និង​ការ​កើន​ឡើង​សំរាម​ រាជរដ្ឋាភិបាលបានសម្រេចឲ្យរដ្ឋបាលរាជធានីភ្នំពេញ ស្វែងរកក្រុមហ៊ុនថ្មីមកជំនួស និងបែងចែកការប្រមូលសំរាមនៅរាជធានីភ្នំពេញជា ៣តំបន់ផ្សេងៗគ្នា៕