បន្ទាប់ពីមានរដ្ឋប្រហារ វិស័យអចលនទ្រព្យរបស់មីយ៉ាន់ម៉ា បានធ្លាក់ចុះ ១០០% 

សង្គម​និង​សេដ្ឋកិច្ច

កងទ័ពរបស់ប្រទេសមីយ៉ាន់ម៉ាបានដណ្តើមអំណាចកាលពីថ្ងៃចន្ទដោយបានផ្តួលរំលំមេដឹកនាំជាប់ឆ្នោតដ៏មានប្រជាប្រិយភាពលោកស្រី អ៊ុងសាន ស៊ូជី បន្ទាប់ពីធ្វើរដ្ឋប្រហារ ការវិនិយោគផ្ទាល់បរទេស (FDI) របស់ប្រទេសមីយ៉ាន់ម៉ាអាចនឹងស្ថិតក្រោមការគំរាមកំហែងដោយគ្មានកំណត់ ដោយសារភាពចលាចលនយោបាយបច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Image result for real estate in myanmar

វិស័យអចលនទ្រព្យរបស់មីយ៉ាន់ម៉ាបានធ្លាក់ចុះ ខណៈភាពចលាចលនយោបាយកំពុងបន្តកើតមាននៅក្នុងប្រទេស។ អ្នកវិនិយោគនៅក្នុងឧស្សាហកម្មនេះបាននិយាយថា ការទិញ និងលក់អចលនទ្រព្យក្នុងប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចុះជិត ១០០ ភាគរយដោយសារតែការបង្ខំឲ្យផ្ទេរអំណាចដោយយោធារបស់កងកម្លាំង Tatmadaw កាលពីថ្ងៃទី ១ ខែកុម្ភៈ ។

Image result for Viboon Kromadit

ប្រធានផ្នែកទីផ្សារមកពីក្រុមហ៊ុន Amata Group លោក Viboon Kromadit បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា គម្រោង Yangon Amata Smart និង Eco City ដែលមានទឹកប្រាក់ ២៧៤ លានដុល្លារត្រូវបានផ្អាកដោយគ្មានកំណត់ ដោយសារតែការផ្ទេរអំណាចបច្ចុប្បន្នរបស់ប្រទេសមីយ៉ាន់ម៉ា ។

Image result for Amata Group

លោក Viboon Kromadit ត្រូវបានសារព័ត៌មានផ្សេងទៀតដកស្រង់សម្តីដែលបានពិពណ៌នាស្ថានភាពនេះថាជា “សេណារីយ៉ូដ៏អាក្រក់បំផុត” សម្រាប់គម្រោងដែលគាំទ្រដោយវិនិយោគិនថៃ ។

Image result for U Nay Min Thu

លោក U Nay Min Thu នាយកគ្រប់គ្រងគេហទំព័រ iMyanmarHouse.com បានឲ្យដឹងថា នៅពេលមានចលាចលនយោបាយ ប្រជាជនបានទិញ និងប្រមូលលុយដុល្លារ និងមាស ។ ពួកគេមិនធ្វើការវិនិយោគលើអចលនទ្រព្យនោះទេ ខណៈសហគ្រិនក៏បានបញ្ឈប់អាជីវកម្មរបស់ខ្លួនផងដែរ” ។

លោកបានបន្តថា ទីផ្សារអចលនទ្រព្យកំពុងតែឈានទៅរកលទ្ធផលល្អនៅក្នុងសប្តាហ៍ទី ៣ និងចុងក្រោយនៃខែមករា ដោយកត់ត្រាជាមធ្យមប្រចាំសប្តាហ៍ពី ២ ទៅ ៣ លានដុល្លារ ទាក់ទងនឹងការលក់ និងការទិញ ប៉ុន្តែតួលេខទាំងនេះបានធ្លាក់ចុះ ៩៥ ភាគរយចាប់តាំងពីថ្ងៃទី ១ ខែកុម្ភៈ ។

Image result for real estate in myanmar

ទន្ទឹមនឹងនេះសហគ្រិនសំណង់បានចង្អុលបង្ហាញថា វិនិយោគិនបរទេសមួយចំនួនក៏បានបញ្ឈប់ប្រតិបត្តិការរបស់ពួកគេផងដែរ។