ដំណឹងរីករាយ! ប្រទេសឥណ្ឌាសម្រេចផ្តល់វ៉ាក់សាំងកូវីដ ១សែនដូសដល់កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច
8 Shares

ប្រទេសឥណ្ឌា បានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ មួយសែនដូស មកដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ស្ថានទូតឥណ្ឌា។

Image result for វ៉ាក់សាំងកូវីដ

ស្ថានទូតឥណ្ឌានៅថ្ងៃនេះបានបញ្ជាក់ថា ការផ្តល់ការផ្គត់ផ្គងនេះ គឺជាការឆ្លើយតបចំពោះសំណើរបស់នាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន ទៅកាន់លោកនាយករដ្ឋមន្រ្តី ណារិន្ត្រា ម៉ូឌី សម្រាប់ផ្តល់ជាជំនួយវ៉ាក់សាំងប្រឆាំងជំងឺកូវិដ១៩

ការផ្គត់ផ្គង់ត្រូវបានធ្វើឡើង តាមរយៈវិទ្យាស្ថានសេរ៉ូមនៃប្រទេសឥណ្ឌា ទោះបីជាមានការប្រកួតប្រជែងនិងសំណើជាច្រើនពីប្រទេសដៃគូ និង ការប្តេជ្ញាចិត្តរបស់ឥណ្ឌា ចំពោះប្រជាជនខ្លួនក្នុងស្រុកក៏ដោយ៕

ដំណឹងរីករាយ! ប្រទេសឥណ្ឌាសម្រេចផ្តល់វ៉ាក់សាំងកូវីដ ១សែនដូសដល់កម្ពុជា
8 Shares