“លក់​ឡាន​ប្រញាប់​”ព្រាប សុវត្ថិ ប្រើ​ស្ដាយ​ញ៉ែ តន់ ចន្ទសីម៉ា ទន់​លោង

កម្សាន្ត
248 Shares

នៅ​ព្រឹក​​នេះ​ផលិតកម្ម Galaxy Navatraបាន​ចេញ​១បទ​ទៀត​ហើយ គឺ​បទ”លក់​ឡាន​ប្រញាប់​” ដោយ​ក្នុង​​អត្ថន័យ​នៃ​បទ​ចម្រៀង កំពូល​តារា​ចម្រៀង​លោក​ព្រាប សុវត្ថិ បាន​ប្រើ​ស្ដាយ​ញ៉ែ តន់ ចន្ទសីម៉ា ឡើង​ទន់​លោង​តែ​ម្ដង។

ជា​រសជាតិ​ថ្មី​ប្លែក​សម្រាប់​បម្រើ​អារម្មណ៍ បង​ប្អូន​ច្រៀង​រាំ​លេង​សប្បាយ​​នា​រដូវ​ចូល​ឆ្នាំ​នេះ​តែ​ម្ដង ហើយ​បើ​និយាយ​ពី​អត្ថន័យ​នៃ​បទ​ចម្រៀង​វិញ កំពូល​តារា​ចម្រៀង​លោក​ព្រាប សុវត្ថិ បាន​ដើរ​តួ​ជា​អ្នក​​​គក់ជេ​ឡាន ថែម​ទាំង​ពូកែ​ប្រូ ញ៉ែ​តួ​ស្រី តន់ ចន្ទសីម៉ា ឡើង​បែក​ខ្ទិះ​តែ​ម្ដង។

គិត​មក​ដល់​ថ្ងៃ​នេះ ផលិតកម្ម Galaxy Navatra បាន​ចេញ​បទ​ចម្រៀង​ដែល​ជា​ការ​ច្រៀង​រួម​គ្នា​ជា រវាង​កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា មាន​ចំនួន​៧​បង​មក​ហើយ​ក្នុង​នោះ​មាន​​ដូច​ជា ទី១បទ”កាត់ឆុង” ,ទី២បទ”​​ប្រហុក”,ទី៣បទ”រកស៊ី​ជា​មួយ​យក្ស​”ទី៤បទ” អរគុណ​កាមេរ៉ា”ទី៥ បទ”មាន់​កម្សត់” ទី៦​បទ​”ឡាន​ទំនើប” និង​បទ”លក់​ឡាន​ប្រញាប់​”។ស្ទើរ​​គ្រប់​បទ​ចម្រៀង​ទាំង​អស់​សុទ្ធតែ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង មិន​​នឹក​​ស្មាន​ដល់ ដោយ​គ្រាន់​តែ​ចេញ​ភ្លាម​មាន​អ្នកviews​រាប់​លាន​​ដង។

តាម​ផែន​ការ​ផលិតកម្ម​​ដែល​មាន​ថៅកែ​ធ្លាប់​មាន​ប្រវត្តិ​ជា​អតីត​ពលករ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ទើប​តែ​ទទួល​បាន​​គោរមងារ​ជា​អ្នក​ឧកញ៉ា​រូប​នេះ គឺ​សម្រុក​​ផលិត​​បទ​ចម្រៀង​១ថ្ងៃ​យ៉ាង​ហោច​បាន​១បទ។ ទទឹម​គ្នា​នោះ​ដែរ ដើម្បី​ឲ្យ​ឈាន​ដល់​គោលដៅ​ ផលិតកម្ម Galaxy Navatra ក៏​កំពុងតែ​ត្រូវ​ការ​អ្នក​និពន្ធ​គ្រប់​ផ្នែក​ទាំង​អស់ ក្នុង​តម្លៃ​ខ្ពស់​ ព្រម​ទាំង​មាន​រង្វាន់​លើក​ទឹក​ចិត្ត​ខ្ពស់ មិន​​ធ្លាប់​​លើ ទីផ្សារ​​ការ​តែង​និពន្ធ។

ចង់​ដឹង​ថា បទ​”លក់​ឡាន​ប្រញាប់​” របស់​កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ប្រើ​ស្ដាយ​ញ៉ែ​គ្នា​បែប​ណា​​តោះ!​ប្រិយមិត្ត​ស្ដាប់​លេង​ទាំង​អស់​គ្នា៖


“លក់​ឡាន​ប្រញាប់​”ព្រាប សុវត្ថិ ប្រើ​ស្ដាយ​ញ៉ែ តន់ ចន្ទសីម៉ា ទន់​លោង
248 Shares