កោះចំនួន៩ កំពុងត្រូវបានសិក្សាដើម្បីអភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍ដ៍ពេញនិយម

កម្សាន្ត សង្គម​និង​សេដ្ឋកិច្ច
6 Shares

ខេត្តកោះកុង មានកោះសរុបចំនួន៣៥ ដែលក្នុងនោះកោះចំនួន៩ ដែលកំពុងត្រូវបានសិក្សាដើម្បីអភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍ដ៍ពេញនិយម។

នៅក្នុងសន្និសីទស្ដីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តកោះកុង នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ​លោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង មានប្រសាសន៍ថា កោះចំនួន៩នៅក្នុងខេត្តកោះកុងកំពុងត្រូវបានសិក្សាដើម្បីអភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍។ កោះទាំងនោះរួមមាន កោះអំពិល, កោះខ្មោច, កោះស្មាច់, កោះម្នាស់ខាងត្បូង, កោះម្នាស់ខាងជើង, កោះដំឡូងក្នុង, កោះដំឡូងក្រៅ, កោះទទឹង និងកោះកុងក្រៅ។

អភិបាលរងខេត្តកោះកុង លោក សុខ​ សុទ្ធី ថ្លែងថា បច្ចុប្បន្ន ព្រលានយន្តហោះតារាសាគរបានបញ្ចប់ការសាងសង់ផ្លូវរត់បាន១០០%ហើយនៅតែបំពាក់ភ្លើងសញ្ញាប៉ុណ្ណោះ ចំណែកការសាងសង់ការិយាល័យ និងច្រកចេញចូលគឺសម្រេចបាន៧០ភាគរយ។ ចំណែកព្រលានយន្តហោះថ្មីមួយទៀតកំពុងស្ថិតក្នុងដំណាក់កាលសិក្សាទីតាំងដោយក្រុមហ៊ុន។

ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងតំបន់ ខេត្តកោះកុងបានកំពុង សាងសង់ព្រលានយន្តហោះអន្តរជាតិខ្នាតធំមួយ ដែលមានតម្លៃជាង២០០លានដុល្លារអាមេរិក និងគ្រោងសាងសង់ព្រលានយន្តហោះថ្មីមួយទៀត ស្ថិតនៅចន្លោះរវាងឃុំទួលគគីរ ស្រុកមណ្ឌលសីមា និងឃុំតាតៃ ស្រុកកោះកុង ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនបាងកកអ៊ែវ៉េ និងក្រុមហ៊ុនក្នុងស្រុក៕

កោះចំនួន៩ កំពុងត្រូវបានសិក្សាដើម្បីអភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍ដ៍ពេញនិយម
6 Shares