បទ”Gang Gang”ព្រាប សុវត្ថិ ត្រូវ​បាន​ក្រុម​DJ បរទេស​យក​ទៅ​​ធ្វើ​វីដេអូ Reaction កក្រើក​ពេញ​youtube​

កម្សាន្ត
17 Shares

នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ជនជាតិ​បរទេស​បាន​ធ្វើ Reaction លើ​បទ​ចម្រៀង​ខ្មែរ​ជា​ច្រើន ប៉ុន្តែ​នេះ​ជា​លើក​ទី​១ ដែល​ឃើញ​ពួក​គេ​បាន​ធ្វើ​វីដេអូ Reaction លើ​បទ​ចម្រៀង​របស់​កំពូល​តារា​ចម្រៀង​លោក ព្រាប សុវត្ថិ លើ​បទ “Gang Gang”។

បទ “Gang Gang” គឺ​ជា​ស្នាដៃ​របស់​កូន​ពៅ​របស់​លោក ព្រាប សុវត្ថិ និពន្ធ​ឡើង​ឲ្យ​ឪពុក​ច្រៀង ដោយ​បាន​ចេញ​កាល​ពី​សប្ដាហ៍​មុន។ បទ​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍ ខ្លាំង​ដោយ​សារ​ថា នេះ​ជា​លើក​ទី​១​មួយ​ដែល​លោក ព្រាប សុវត្ថិ ល្បី​ឈ្មោះ ប្រមាណ ២ទសវត្សរ៍​ហើយ ទើប​មាន​ចេញ​បទ​ចម្រៀង​ប្រភេទ Hip Hop នា​ដើម​ឆ្នាំ ២០២១ នេះ។ ភ្លាម​ៗ បាន​ធ្វើ​ឲ្យ​ក្រុម​តារា​ចម្រៀង​រ៉េប បាន​សម្ដែង​បាន​ការ​ភ្ញាក់​ផ្អើល និង​មិន​គួរ​ឲ្យ​ជឿ។

សូម្បី​លោក ងួន ចាន់ដេវីដ តារា​រ៉េប​ពេញ​និយម​មួយ​រូប ក៏​បាន​បញ្ចេញ​សារ​ក្នុង​ន័យ​ថា លោក​នឹង​ទៅ​រកស៊ី​បញ្ចូល​បទ​ភ្លេង​វិញ ប្រសិន​បើ​តារា​រ៉េប​ច្បង បាន​លុក​លុយ​មក​ដល់​សិល្បៈ​ចម្រៀង​រ៉េប​ទៅ​ហើយ។ ជាមួយ​គ្នា ប្រិយមិត្ត​របស់​តារា​ចម្រៀង​ផ្ទាល់ ក៏​ភ្ញាក់​ផ្អើល និង​មិន​គិត​ថា កំពូល​តារា​ចម្រៀង​របស់​ពួកគេ​អាច​ឈាន​មក​លុកលុយ​បទ​ប្រភេទ​ឡើយ។​

យ៉ាង​ណា​ក៏​ដោយ​គេ​មើល​ឃើញ​ថា តារា​ចម្រៀង​ជើង​ចាស់​នៅ​តែ​ធ្វើ​បាន​ល្អ និង​បាន​ទទួល​ការ​សរសើរ​ជា​ច្រើន​ដែរ​ថា លោក​ពិត​ជា​តារា​ចម្រៀង​ដែល​មាន​ទេពកោសល្យ​ខ្ពស់ អាច​ច្រៀង​បាន​គ្រប់​ប្រភេទ​បទ ហើយ​ក្នុង​នោះ​ប្រិយមិត្ត​ខ្លះ​លើក​ឡើង​ថា លោក រ៉េប បាន​ញាប់​ជាង​តារា​រ៉េប​អាជីព​ទៅ​ទៀត។

ស្ថានភាព​នេះ​ហើយ បាន​ល្បី​សុះសាយ​ទៅ​ដល់​ក្រុម​ធ្វើ Reaction បរទេស រហូត​ពួក​គេ​នៅ​មិន​សុខ​ចេញ​មក Reaction លើ​បទ​របស់​លោក ព្រាប សុវត្ថិ ជា​លើក​ដំបូង។ ក្រុម​នោះ​គេ​ឃើញ​មាន​ជនជាតិ​អាមេរិក ៣នាក់ យក​មក​ធ្វើ Reaction ដែរ ប៉ុន្តែ​មិន​ដឹង​ពួក​គេ និយាយ​អ្វី​ខ្លះ​នោះ​ទេ។ យ៉ាង​ណា អ្នក​ធ្វើ Reaction ជា​ជនជាតិ​ខ្មែរ​មួយ​រូប បាន​លើក​ឡើង​ថា បទ​របស់ កំពូល​តារា​ចម្រៀង​រូប​នេះ ពិត​ជា​ផ្ទុះ​ខ្លាំង ហើយ​ថា អ្វី​ដែល​លោក ព្រាប សុវត្ថិ បាន​ធ្វើ គឺ​ថា​មាន​ភាព​ខុស​ប្លែក​ខ្លាំង​​មែន​ទែន!

តោះ…ទស្សនា​ពួក​គេ​ទាំង​អស់​គ្នា៖

បទ”Gang Gang”ព្រាប សុវត្ថិ  ត្រូវ​បាន​ក្រុម​DJ បរទេស​យក​ទៅ​​ធ្វើ​វីដេអូ Reaction កក្រើក​ពេញ​youtube​
17 Shares