អំណោយអ្នកឧកញ៉ា ពុង ឃាវសែ ប្រគល់​ដល់​ពលរដ្ឋជិត ២៥០ គ្រួសាររស់នៅក្នុងបុរី «រុងរឿង»

ជុំវិញ​ឧកញ៉ា
0 Shares

ពលរដ្ឋ ២៥០ គ្រួសារ​រស់នៅ​ក្នុង​បុរី រុងរឿង បាន​ទទួល​អំណោយ​សប្បុរសធម៌​ពីអ្នក​ឧកញ៉ា​ពុង ឃាវសែ អគ្គនាយក​ក្រុមហ៊ុន OCIC។

ការ​ផ្តល់​អំណោយ​នេះ​​តំណាង​ដោយ​លោក​ផន សុភាព ប្រធាន​ការដ្ឋានសាងសង់របស់​ក្រុមហ៊ុន OCIC។

បើ​តាម​លោក ផន សុភាព ការ​ចែកអំណោយសប្បុរសធម៌នេះ​មានចំនួន ២៧ លើក ដល់​បង​ប្អូន​ដែលបានស្ម័គ្រចិត្តរស់នៅក្នុងបុរីរុងរឿង តំបន់អភិវឌ្ឍន៍ជ្រោយចង្វារ រាជធានីភ្នំពេញ ។

បើគិតពីការ ចំណាយតាំងពីលើកទី១ ដល់លើកទី២៧នេះ អ្នកឧកញ៉ា ពុង ឃាវសែ បានចំណាយអស់ទឹកប្រាក់សរុប មានចំនួនប្រមាណ៧៧០លានរៀលហើយ។

គួរ​បញ្ជាក់​ថា ពលរដ្ឋ​ដែល​ទទួលអំណោយនៅពេលនេះ កាលពីមុនពួកគាត់រស់នៅផ្ទះតូចៗ ធ្វើអំពីឈើប្រក់ស័ង្កសី ឬប្រក់ស្បូវនៅឡើយ គ្មានទឹកស្អាតប្រើប្រាស់ គ្មានភ្លើងអគ្គិសនី រស់នៅលើទឹកកខ្វក់។ពីតំបន់ជ្រោយចង្វារនេះ ត្រូវបានរាជរដ្ឋាភិបាល សម្រេចប្រគល់សិទ្ធិ ឲ្យក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ដើម្បីធ្វើការអភិវឌ្ឍន៍តំបន់នេះ ឲ្យទៅជាទីក្រុងរណបថ្មីមួយទៀត នៅក្នុងរាជធានីភ្នំពេញឃើញថាតំបន់នេះ ត្រូវបានផ្លាស់ប្តូរមុខមាត់ថ្មី ស្របតាមការអភិវឌ្ឍន៍របស់ប្រទេសជាតិ៕

អំណោយអ្នកឧកញ៉ា ពុង ឃាវសែ ប្រគល់​ដល់​ពលរដ្ឋជិត ២៥០ គ្រួសាររស់នៅក្នុងបុរី «រុងរឿង»
0 Shares