ទោះវិបត្តិកូវីដ១៩ រាជរដ្ឋាភិបាលសម្រេចរៀបចំបុណ្យសមុទ្រលើកទី៩ នៅខេត្តព្រះសីហនុ

សង្គម​និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុញ្ញាតឱ្យរៀបចំពិធីបុណ្យសមុទ្រលើកទី៩ (ជុំទី៣) ឡើងវិញនៅចុងឆ្នាំ២០២១ ខាងមុខនេះ នៅខេត្តព្រះសីហនុ ក្រោយលើកពេលមួយឆ្នាំនៅឆ្នាំ២០២០ ដោយសារតែរងផលប៉ះពាល់ខ្លាំងពីវិបត្តិជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

May be an image of 2 people, people standing, people sitting and indoor

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ណែនាំឱ្យក្រុមការងារចាប់ផ្ដើមបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីធ្វើកិច្ចការងារតាមមុខព្រួញនីមួយៗ សំដៅរៀបចំពិធីបុណ្យទាំងមូលឱ្យបានរលូនជោគជ័យ។ ក្នុងនោះដែរមានកម្មវិធីសម្ដែងសិល្បៈ ព្រឹត្តិការណ៍កីឡា ការការពារសុខសន្តិភាព ការរៀបចំតុបតែងសោភ័ណភាពនៅតាមទីសាធារណៈ តាមឆ្នេរសមុទ្រ និងទីតាំងសំខាន់មួយចំនួនទៀត។ ចំពោះការរៀបចំឱ្យមានវិថីម្ហូបអាហារ ក៏ត្រូវបានឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន គាំទ្ររៀបចំឱ្យបានល្អប្រសើរ។

May be an image of 3 people, people standing, people sitting and indoor

លោកបានជំរុញឱ្យមានការនាំយកផលិតផលកសិកម្ម សិប្បកម្ម ផលិតផលពាណិជ្ជកម្មក្នុងស្រុកមកតាំងបង្ហាញក្នុងពិធីបុណ្យឱ្យបានច្រើនបំផុត។ ក្រៅពីនេះត្រូវផ្សព្វផ្សាយផលិតផលទេសចរណ៍ សក្ដានុពលទេសចរណ៍ដែលមាននៅតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ តំបន់ទេសចរណ៍ធម្មជាតិ សក្ដានុពលនៅតាមតំបន់ឆ្នេរសមុទ្រ នៅតាមកោះ និងនៅសមុទ្រឱ្យបានទូលំទំលាយនៅក្នុងពិធីបុណ្យនេះ។

May be an image of 3 people, people standing, people sitting and indoor

អភិបាលខេត្ត គួច ចំរើន បានប្ដេជ្ញាអំពីការចូលរួមអនុវត្តកិច្ចការជាមួយក្រសួងទេសចរណ៍ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដោយមានការចាត់ឱ្យមន្ត្រីជំនាញនៅរដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីអនុវត្តការងារតាមមុខការរៀងខ្លួន ទាំងការងាររៀបចំទីតាំងពិធីបុណ្យ ការត្រៀមការការពារបញ្ហាសន្តិសុខ សុវត្ថិភាពថ្នាក់ដឹកនាំ អ្នករៀបចំកម្មវិធី ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ការរៀបចំតុបតែងកែលម្អសោភ័ណភាពក្នុងទីក្រុង តាមផ្លូវសាធារណៈជាដើម។

May be an image of 4 people, people standing, people sitting and indoor

លោក គួច ចំរើន បានលើកឡើងឱ្យមានការតាក់តែងនិពន្ធរឿង ឬសិល្បៈសម្ដែងនៅព្រឹត្តិការណ៍ទេសចរណ៍នេះ ដែលរៀបរាប់ពីប្រវត្តិខេត្តព្រះសីហនុ ឬហៅតាមឈ្មោះចាស់ថា កំពង់សោម ដើម្បីទុកជាសម្បត្តិវប្បធម៌របស់ខេត្ត ក៏ដូចជាសម្រាប់ប្រទេសជាតិផងដែរ៕

May be an image of 4 people, people standing, people sitting and indoor
May be an image of one or more people, people standing, people sitting and indoor