ប្រិយមិត្ត ​ស្គាល់​តំបន់​ទេសចរណ៍​បទ”​មាន់​កម្សត់​”នៅ​ទីណា​ទេ?

កម្សាន្ត
6 Shares

ក្នុង​ចំណោម​អាលប៊ុម​ចូល​ឆ្នាំ​ថ្មី​ របស់​ផលិតកម្ម Galaxy Navatra បទ”​មាន់​កម្សត់​” ដែល​ជា​ការ​ច្រៀង​រួម​គ្នា​​របស់​កំពូល​តារា​ចម្រៀង លោក ព្រាប សុវត្ថិ និង កញ្ញា តន់ ចន្ទលីម៉ា បាន​ក្លាយ​ជា​បទ​ចម្រៀង​មួយ​កំពុង​តែ​ទទួល​បាន​គាំទ្រ​ច្រើន ដោយ​​​គិត​មក​ដល់​ថ្ងៃ​នេះ​មាន​អ្នកviewsជា​ច្រើន​លាន​ដង​ ត្រឹម​តែ​រយៈ​ពេល​ដ៏​ខ្លី​ប៉ុណ្ណោះ ។ អ្វី​ដែល​ជា​ការ​ចាប់​អារម្មណ៍​ក្រៅ​ពី​ទឹកដម​សំនៀង​ឆ្លើយឆ្លង​​ដ៏​ពីរោះ​រណ្ដំ​របស់​កំពូល​តារា​ចម្រៀង​ទាំង​ពីរ ប្រិយមិត្ត​មាន​ចាប់អារម្មណ៍​លើ​ទេសភាព​នៃ​តំបន់​ទេសចរណ៍​​ក្នុង​វីដេអូ​បទ​ចម្រៀង​នោះ​ដែរ​ឬ​ទេ ថា​តើ​ថត​នៅ​ទីតាំង​ណា?

ទឹកជ្រោះ​ដ៍​ស្រស់​ស្អាត​ក្នុង​វីដេអូ​ដែល​​​ប្រិយមិត្ត​បាន​ឃើញ​នោះ គឺ​ស្ថិត​នៅ​ទឹក​ដី ខេត្ត រតនគីរី ​​
ឈ្មោះ​ថា”ទឹក​​ជ្រុះ​៧​ជាន់ អូរស៊ីនលែរ “។ ទឹកជ្រោះ៧ជាន់ អូរស៊ីនលែរ ស្ថិតក្នុងតំបន់ព្រៃភ្នំ ជំរុំបីស្រុក (ស្រុកលំផាត់) ដែលមានចំងាយ២២គីឡូម៉ែត្រពីទីរួមខេត្តរតនគិរី។

ជា​រឿយៗ​គេ​តែង​ឃើញ ផលិតកម្ម Galaxy Navatra បាន​ចុះ​ថត​MV របស់​ខ្លួន​នៅ​រមណីយដ្ឋាន​ជា​ច្រើន​នៅ​ក្នុង​​ប្រទេស​កម្ពុជា ដើម្បី​ចែក​ជូន​​អ្នក​គាំទ្រ​បាន​ទស្សនា។ជា​ស្ដែង ក្នុង​ចំណោម​អាលប៊ុម​ចូល​ឆ្នាំ​ថ្មី​នេះ ទេសភាព​​ធម្មជាតិ​ល្បី​ៗ​ជា​ច្រើន ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​ផលិតកម្ម​បញ្ជូន​ក្រុម​ផលិត​ចុះ​ថត ហើយ​ពេល​​ខ្លះ​ថែម​ទាំង​ប្រើ​យន្តហោះ​​ដឹក​តួ ចុះ​ទៅ​​ថត​​ដោយ​ផ្ទាល់​ក៏​មាន។

តាម​ការ​ឲ្យ​ពី​ក្រុម​អ្នក​ថត​​របស់ ផលិតកម្ម Galaxy Navatra បទ​”​មាន់​កម្សត់​” ត្រូវ​បាន​ថត​២​ទីតាំង​ មាន”ទឹក​​ជ្រុះ​៧​ជាន់ អូរស៊ីនលែរ” និង លើ​រីស៊ត​របស់​កំពូល​តារា​ចម្រៀង​ព្រាប សុវត្ថិ​ ដែល​នៅ​ម្ដុំ​បឹង​យក្សឡោម​តែ​ម្ដង។

ដើម្បី​ឲ្យ​ស្គាល់​កាន់​តែ​ច្បាស់​តោះ!​ទៅ​​ទស្សនា​បទ​ “​មាន់​កម្សត់​”​នេះ​ម្ដង​ទៀត​ទាំង​អស់​គ្នា៖

ប្រិយមិត្ត ​ស្គាល់​តំបន់​ទេសចរណ៍​បទ”​មាន់​កម្សត់​”នៅ​ទីណា​ទេ?
6 Shares