មេបញ្ជាការកងទ័ពជើងគោក នឹងអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩មុនគេ

សង្គម​និង​សេដ្ឋកិច្ច
13 Shares

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិកាក្រសួងសុខាភិបាល បានថ្លែងនៅរសៀលថ្ងៃទី៩ ខែកុម្ភៈនេះថា ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលជាបុត្រច្បង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩មុនគេ នៅមន្ទីរពេទ្យ កាល់ម៉ែត្រនៅថ្ងៃស្អែក វេលាម៉ោង ៨:០០ព្រឹក។

May be an image of 3 people, people standing and indoor

សម្រាប់ថ្នាក់ដឹកនាំស្ថាប័នចំណុះក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដែលមានអាយុចាប់ពី១៨ឆ្នាំ រហូតដល់អាយុ៥៩ឆ្នាំ នឹងចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅវេលាម៉ោង២៖០០រសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ស្អែកនេះ នៅមន្ទីរពេទ្យកេតុមាលា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិ ចុះហត្ថលេខាដោយ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ។

May be an image of 1 person, standing and military uniform

សូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ១៩នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានចំនួន៤ទីតាំង រួមមាន៖

*នៅមន្ទីរពេទ្យកាល់ម៉ែត
*មន្ទីរពេទ្យព្រះអង្គឌួង
*មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
*មន្ទីរពេទ្យកុមារជាតិ៕

មេបញ្ជាការកងទ័ពជើងគោក នឹងអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩មុនគេ
13 Shares