គណៈកម្មការព្រំដែនកម្ពុជា ចុះពិនិត្យមើលទីតាំងដីឧកញ៉ា លី យ៉ុងផាត់ នៅព្រំដែនចាំយាម

ជុំវិញ​ឧកញ៉ា

គណៈកម្មការព្រំដែនកម្ពុជា និងរដ្ឋបាលខេត្តកោះកុង បានចុះពិនិត្យ​មើលទីតាំងការស្នើសុំចុះបញ្ជីដីធ្លីនៅព្រំដែនចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុងនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សុខ សុទ្ធី អភិបាលរងខេត្ត អមដំណើរឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន ដើម្បីចុះពិនិត្យមើលទីតាំងដីដែលលោកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន អិល. វ៉ាយ. ភី គ្រុប ដែលបានដាក់ពាក្យស្នើសុំចុះបញ្ជីដីធ្លី និងធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ នៃដីដែលមានទីតាំងស្ថិតនៅព្រំដែនចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

សូមរម្លឹកថា លោកឧកញ៉ា លី យ៉ុងផាត់ មានកំណើតកើតជាអ្នកនៅក្នុងខេត្តកោះកុង និងបានក្លាយជាអ្នកជំនួញដ៏មានឥទ្ធិពល ល្បីល្បាញ និងចាក់គ្រឹះយ៉ាងរឹងមាំ នៅខេត្តជាប់ព្រំដែនថៃមួយនេះផងដែរ៕