ខេត្ត​ជាប់​សមុទ្រ​ទាំង​ ៤ មាន​ទិសដៅ​អភិវឌ្ឍមាន​ឈ្មោះ​មួយៗ​ឡូយ​ណាស់​

សង្គម​និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាល​បាន​រៀបចំ​ផែនការ​មេ​អភិវឌ្ឍ​ខេត្ត​ជាប់សមុទ្រ​ទាំង ៤ មាន កោះកុង ក្រុង​ព្រះ​សីហនុ កំពត កែប តាម​សក្តានុពលនៃ​ខេត្ត​នីមួយៗដើម្បី​បម្រើ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ជាតិ​។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កំពត

ខេត្ត​កំពត រាជរដ្ឋាភិបាល​សម្រេច​អភិវឌ្ឍ​ទៅជា “តំបន់​ទេសចរណ៍​វប្បធម៌បេតិកភណ្ឌ និង​កសិ​ទេសចរណ៍” ក្នុងពេល​ដែលរាជ​រដ្ឋាភិបាល​ កំពុងសាងសង់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​មួយ ដែល​គ្រោង​បញ្ចប់​ក្នុង​ឆ្នាំ​២០២១។

កោះកុង

ខេត្ត​កោះកុង រដ្ឋាភិបាលបាន​ប្រសិទ្ធនាមជា​ “តំបន់​អេកូ​ទេសចរណ៍” ជាមួយ​ភាព​សំបូរ​បែប​សក្តានុពល​​ធម្មជាតិ ព្រៃភ្នំ​ សត្វព្រៃ ទាក់ទាញអ្នកស្រឡាញ់ដំណើរកំសាន្តបែបផ្សងព្រេង។

ខេត្តព្រះសីហនុ

ខេត្ត​ព្រះសីហនុ មានឈ្នោះ​“តំបន់​ទេសចរណ៍ និង​សេដ្ឋកិច្ច​ពហុបំណង” ដែល​មាន​ការ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ទ កំពង់ផែទឹកជ្រៅ ក្នុង​ការ​ប្រែក្លាយខ្លួន​ជាទីក្រុងឆ្លាតវៃមុនគេ។

កែប

ខេត្តកែប នឹង​ប្រែក្លាយ​ជា “តំបន់​ទេសចរណ៍​សម្រាក​លំហែ​កម្រិត​ខ្ពស់” ដែល​មាន​ទការ​អភិវឌ្ឍទី​ក្រុង ឆ្នេរខ្សាច់ កោះ ផ្សារ កំពង់ផែ​ទេសចរណ៍ ភូមិដ្ឋាន​ប្រជាពលរដ្ឋ មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ ហើយនឹងមិនមានការបង្កើត កាស៊ីណូ និងរោងចក្រសហគ្រាសនៅទីនោះឡើយ។

ថ្វីដ្បិតខេត្តកែបជាខេត្តតូចជាងគេមួយក៏ពិតមែន ប៉ុន្តែខេត្តនេះមានសក្ដានុពលខាងវិស័យទេសចរណ៍មួយដែរ ពិសេសគុណភាពខ្យល់សមុទ្រ ហើយ​អាចនឹងមានកំពង់ផែទេសចរណ៍អន្តរជាតិតូចមួយទៀតក្នុង​ពេល​ឆាប់ៗនេះ។