ខេម​និងតង់ចន្ទសីម៉ាបង្កើត​អាល់ ប៊ុម​ជាមួយគ្នាទៀតហើយ បន្ទាប់​ពី​ផ្ទុះ​បទ​ចង់​សុំ​wifi​ដែល​មាន​អ្នក​ទស្សនា​រហូត 29​លាន​ដង

កម្សាន្ត
56 Shares

បន្ទាប់​ពី​នាំ តន់ ចន្ទសីម៉ា និង ព្រាប សុវត្ថិ វាយ​លុក​តំបន់​ភាគ​ឥសាន្ត ឥឡូវ​នេះ​ផលិតកម្ម Galaxy Navatra បាន​ងាក​មក​តំបន់​ឋានសួគ៌​បូគោ​វិញ​ម្ដង ដោយ​ទើប​ចេញ​បទ​ថ្មី​ប្រមាណ​១ម៉ោង​មុន​នេះ។បទ​ថ្មី​​នេះ មាន​ចំណង​ជើង​ថា “ចង់​បបួល​អូន​ឡើង​ឋានសួគ៌” ។ កន្លង​មក គ្រាប់​ពេជ្រ​របស់​ផលិតកម្ម Galaxy Navatra​ទាំង​ពីរ​រូប​នេះ​ធ្លាប់​បាន ប្រវត្តិសាស្ត្រ​ជា​មួយ​គ្នា​ម្ដង​មក​ហើយ​លើ​បទ”ចង់​សុំ​wifi​”ដែល​មាន​អ្នក​ទស្សនា​ជិត ៣០លាន​ដង។

ដូច​គ្នា​នឹង​ស៊េរី​បទ​អបអរ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​របស់ ព្រាប សុវត្ថិ និង​សីម៉ា ដែល​បាន​បង្ហាញ​សក្ដានុពល​ទេសចរណ៍​របស់​ខេត្ត​ស្ថិត​នៅ​ភូមិ​ភាគ​ឥសាន្ត ដោយ​បទ​ថ្មី​នេះ ខាង​ផលិតកម្ម​បាន​ងាក​មក​បង្ហាញ​ពី​ទិដ្ឋភាព​ល៏​ល្អ​ប្រណិត​នៃ​តំបន់​ជួរ​ភ្នំបូគោ​ដ៏​ល្បី​របស់​ខេត្ត​កំពត​វិញ​ម្ដង។

ប្រិយមិត្ត​បាន​សរសើរ​ថា វីដេអូ​ចម្រៀង​របស់​តារា​ចម្រៀង​ប្រុស​ស្រី​មួយ​គូ​នេះ បាន​បង្ហាញ​យ៉ាង​ពិសេស​ទិដ្ឋភាព​ដ៏​ស្អាត​អស្ចារ្យ ឃើញ​ហើយ​មាន​អារម្មណ៍​ជ្រះ​ថ្លា​ល្អ ហើយ​ងាក​ទៅ​បទ​ភ្លេង​ទៀត​សោត ក៏​ពីរោះ​ថែម​ទៀត។ ​បទ​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ផ្ទុះ​ម្ដង​ទៀត បន្ទាប់​ពី​បទ “ចង់​សុំ Wifi” ដែល​ពួក​គេ​បាន​ច្រៀង​រួម​គ្នា​ម្ដង​កាល​​ពី​ឆ្នាំ​មុន ដែល​គិត​មក​ដល់​ពេល​នេះ មាន​អ្នក​ចុច​ចូល​ទស្សនា ជិត ៣០លាន​ដង​ហើយ។


ចង់​ដឹង​ថា បទ​”ចង់​បបួល​អូន​ឡើង​ឋានសួគ៌” ​មាន​អត្ថន័យ ព្រម​ទាំង​មាន ទេសភាព​ស្រស់​ស្អាត​កម្រិត​ណា​​សូម​ទស្សនា​ទាំង​អស់​គ្នា​៖


ខេម​និងតង់ចន្ទសីម៉ាបង្កើត​អាល់ ប៊ុម​ជាមួយគ្នាទៀតហើយ បន្ទាប់​ពី​ផ្ទុះ​បទ​ចង់​សុំ​wifi​ដែល​មាន​អ្នក​ទស្សនា​រហូត 29​លាន​ដង
56 Shares