រដ្ឋាភិបាល​ បង្កើតគណៈកម្មារអន្តរក្រសួង ដើម្បីអនុវត្តគម្រោងអាកាសយានដ្ឋានថ្មី ខ្នាត់តំបន់ នៅខេត្តមណ្ឌលគិរី

សង្គម​និង​សេដ្ឋកិច្ច
148 Shares

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មារអន្តរក្រសួង ដើម្បីដឹកនាំ សម្របសម្រួល និងជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានថ្មី ខ្នាត់តំបន់ នៅខេត្តមណ្ឌលគិរី។ នេះបើតាមសេចក្តីសម្រេច ដែលឧកញ៉ាញូស៍ ទទួលបាននៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ខេត្តមណ្ឌលគិរី ជាខេត្តភូមិភាគឦសាន ដែលមានសក្តានុពលខ្ពស់លើផ្នែកទេសចរណ៍ និងកសិកម្ម។ រាជរដ្ឋាភិបាល ធ្លាប់បានកំណត់ខេត្តតំបន់ភូមិភាគឦសានជាប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា។

រម្លឹកថា ថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចសាងសង់អាកាសយានដ្ឋានខ្នាតតំបន់មួយ នៅក្នុងខេត្តមណ្ឌលគិរី។ អាកាសយានដ្ឋាននេះ ត្រូវបានអនុញ្ញាតឱ្យសាងសង់ដោយក្រុមហ៊ុន Powerchina International Group PIG ៕

រដ្ឋាភិបាល​ បង្កើតគណៈកម្មារអន្តរក្រសួង ដើម្បីអនុវត្តគម្រោងអាកាសយានដ្ឋានថ្មី ខ្នាត់តំបន់ នៅខេត្តមណ្ឌលគិរី
148 Shares