ក្រុម​ហ៊ុនដឹកជញ្ជូន​ធំ​មួយ​របស់​អាមេរិក​​ FedExគ្រោងហោះហើរដឹកទំនិញចេញចូលកម្ពុជា ​

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បានគាំទ្រដល់សំណើររបស់ក្រុមហ៊ុនសេវាដឹកជញ្ជូន FedEx អាេមរិក ដែលមានគម្រោងហោះហើរដឹកទំនិញចេញចូលកម្ពុជា នៅក្នុងខែមិថុនាឆ្នាំ ២០២១នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជនួបជាមួយ លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងតំណាងស្ថានពាណិជ្ជកម្ម Mr.David នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១។ លោកបានពិនិត្យ និងគាំទ្រឱ្យមានការហោះហើរមកកម្ពុជាចំពោះក្រុមហ៊ុន FedEx ។​​

ប៉ុន្តែដោយសារមានការខ្វះខាតនូវឯកសារមួយចំនួនដែលត្រូវបំពេញបន្ថែម ខាងភាគីសហរដ្ឋអាមេរិកក៏បានយកទៅពិនិត្យពិចារណា ហើយយើងនឹងគាំទ្រ និងជួយសម្រួលដល់ក្រុមហ៊ុន FedEx ។

FedEx គឺជាក្រុមហ៊ុនសេវាដឹកជញ្ជូនអន្តរជាតិរបស់អាមេរិក ដែលត្រូវបានបង្កើតនៅឆ្នាំឡើង១៩៧១ និងមានទីស្នាក់ការនៅរដ្ឋ Tennessee៕