ប្រុងប្រយ័ត្ន! កម្ពុជារកឃើញ អ្នក​ឆ្លង​កូវីដ១៩​បំប្លែងខ្លួន ​លើ​អ្នក​ដំណើរ ០៣ នាក់

សង្គម​និង​សេដ្ឋកិច្ច

នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសបន្ទាន់មួយ បន្ទាប់​ពី​រកឃើញករណីមេរោគ កូវីដ១៩ បំប្លែងខ្លួន នៅលើអ្នក​ដំណើរ ០៣ នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អត្តសញ្ញាណអ្នកដំណើរទាំង ០៣ នាក់ ដែល​ប្រកាស​ឆ្លង​កូវីដ​បំប្លែងខ្លួន​មាន​

១. បុរសជនជាតិឥណ្ឌា អាយុ ២៨ ឆ្នាំ ជាអ្នកដំណើរមកពីប្រទេសឥណ្ឌាបន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២១។

២. ស្ត្រីជនជាតិឥណ្ឌា អាយុ ២៣ ឆ្នាំមានអាស័យដ្ឋាននៅរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសឥណ្ឌាបន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២១។

៣. ស្ត្រីជនជាតិចិនអាយុ ២៦ ឆ្នាំ មានអាសយ័ដ្ឋាននៅសណ្ឋាគារសុខា ជាអ្នកដំណើរ​មកពី​ប្រទេសចិន ហើយបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២១។

បច្ចុប្បន្នអ្នកជំងឺទាំង ៣ ត្រូវបានដាក់ឲ្យព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញរួចហើយ។

ក្រសួង​ក្រើន​រំលឹកថា ជំងឺកូវីដ ១៩ បំប្លែង​ខ្លួ​នេះ​មានការ​ឆ្លង​លឿន និង​លក្ខណៈ​ធ្ងន់ធ្ងរ និង​កំពុង​រាតត្បាត​ពេញ​ពិភពលោក។ ការ​មើល​ស្រាល​លើ​លទ្ធភាព​ចម្លង​រហ័ស និង​ភាព​សាហាវធ្ងន់ធ្ងរ​ អាច​បង្កើ​ហានិភ័យធ្ងន់ធ្ងរ បើ​មាន​ធ្វេស​ប្រហែស៕