តោះទស្សនា តាៗ ធាក់ស៊ីក្លូ ច្រៀងរាំ កម្សាន្ត នៅថ្ងៃប្រារព្វពិធីបុណ្យក្តីស្រឡាញ់ បន្តិចទៅមើល!

កម្សាន្ត
85 Shares

បើយើងក្រឡេកត្រឡប់ក្រោយវិញ កាលពីថ្ងៃទី៤ កុម្ភៈ តាៗធាក់ស៊ីក្លូ ជាង ៣០០ នាក់ ត្រូវបានតារាចម្រៀង ករុណា ពេជ្រ និង ក្រុមការងាររបស់ខ្លួន រៀបចំពិធីទទួលទានអាហារ នៅភោជនីយដ្ឋាន វីហ្វ្រេន ជាមួយនឹងមុខម្ហូបល្អៗ ឆ្ងាញ់ៗ ដូចម្ហូបតុការ អីចឹងដែរ។

ក្រៅពីពិសាអាហារ និងទទួលបានអំណោយ ជាថវិកា សម្ភារៈប្រើប្រាស់ ជាច្រើននោះ គេក៏បានឃើញ ស្នាមញញឹមរបស់ពួកគាត់ ខណៈដែលពួកគាត់ បានច្រៀង រាំលេងកម្សាន្ត យ៉ាងរីករាយក្រៃលែង។

ករុណា ពេជ្រ បានអោយដឹង កាលពីពេលកន្លងទៅថាៈ ដំបូងឡើយ កម្មវិធីជួបជុំតាស៊ីក្លូ ពិសាអាហារ និងរៀបចំឡើង ចំថ្ងៃ ១៤ កុម្ភៈ ប៉ុន្តែដោយសារជាថ្ងៃជាប់គ្នា នឹងថ្ងៃបុណ្យចូលឆ្នាំចិន ដូច្នេះលោក បានផ្លាស់ប្តូរថ្ងៃ មកធ្វើនៅថ្ងៃ៤ កុម្ភៈវិញ។ដូច្នេះសូមទស្សនា វីដេអូច្រៀងរាំកម្សាន្ត របស់តាស៊ីក្លូ ក្នុងថ្ងៃកម្មវិធី នៃថ្ងៃបុណ្យ នៃក្តីស្រឡាញ់ នាពេលកន្លងមក៕

តោះទស្សនា តាៗ ធាក់ស៊ីក្លូ ច្រៀងរាំ កម្សាន្ត នៅថ្ងៃប្រារព្វពិធីបុណ្យក្តីស្រឡាញ់ បន្តិចទៅមើល!
85 Shares