មកស្គាល់មុខជំនួញឧកញ៉ា តាំង គួង ម្ចាស់គម្រោងពាណិជ្ជកម្មដ៍ធំនៅក្រុងតាខ្មៅ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា តាំង គួង មានដើមកំណើតកើតជាអ្នកខេត្តកំពង់ចាម ​ជា​អគ្គនាយក ក្រុមហ៊ុន តាំង គួង ហូលឌីង ឯ.ក វិនិយោគលើវិស័យអចលនទ្រព្យ និងសំណង់ ដូចជាគម្រោង (CENTER CITY TA KHMAO) ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

May be an image of 3 people

ឧកញ៉ា តាំង គួង អគ្គនាយក ក្រុមហ៊ុន TANG KUNG Holdings Co.,Ltd និងជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ហើយត្រូវបានមហាជនស្គាល់ជាអ្នកជំនួញជោគជ័យលើវិស័យអចលនទ្រព្យ និងបានពង្រីកមុខជំនួញរបស់ខ្លួនជាបន្តបន្ទាប់ឥតឈប់ឈរ។

May be an image of 4 people

ភាពជោគជ័យ និងការប្រឹងប្រែងតស៊ូជំនះរាល់ឧបសគ្គ បានធ្វើឲ្យមុខជំនួញរបស់លោកឧកញ៉ា ឈរជើងរហូតមកដល់សព្វថ្ងៃ ហើយបង្កើតបុត្តសម្ព័ន្ធក្រុមហ៊ុនជាច្រើន។

May be an image of 8 people

ថ្ងៃនេះ ឧកញ៉ាញូស៍ សូមណែនាំមុខជំនួញ មួយចំនួនរបស់ឧកញ៉ា តាំង គួង៖

TANG KUNG Holdings  ជាក្រុមហ៊ុនចម្រុះនៅក្នុងឧស្សាហកម្ម ដូចជាការអភិវឌ្ឍន៍អចលនទ្រព្យ បដិសណ្ឋារកិច្ច មីក្រូហិរញ្ញវត្ថុ ។

គម្រោង Center City Takmao

No photo description available.

ជាគម្រោងធំមួយរបស់ក្រុមហ៊ុន The River ដែលនឹងក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏រស់រវើកមួយ នៅកម្ពុជាជាពិសេសសម្រាប់ក្រុងតាខៅ្ម។ Center City Takmao នឹងសាងសង់កម្ពស់២៧ជាន់ជាអគារភ្លោះមានរចនានូវប្រាសាទនៅខាងលើអគារនីមួយៗដែលអាចបញ្ជាក់អំពីបេះដូង Landmark របស់ទីក្រុងតាខៅ្ម។

No photo description available.

tangkungpay.com គឺជាកន្លែងផ្តល់សេវាកម្មទូទាត់ប្រាក់លឿនបំផុតថ្មីបំផុតនៅក្នុងប្រទេសកម្ពុជា ដែលនឹងផ្តល់នូវដំណោះស្រាយទូទាត់ឌីជីថល និងទីផ្សារ។ មានអាស័យដ្ឋានៈ ៩០៣-៩០៩, ផ្លូវ ៩៣ មហាវិថីព្រះមុនីវង្ស សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕