“កោះអ្វី?” បទ​ថ្មី ខេម តន់ ចន្ទសីម៉ា ទេសភាព​​កោះ​សង្សារ​ស្អាត​ត្រជាក់​ភ្នែក​​កប់

កម្សាន្ត
3 Shares

នៅ​​ព្រឹក​នេះ​ផលិតកម្ម​​Galaxy Navatra បទ​ថ្មី​មួយ​​បទ​ទៀត​ហើយ ច្រៀង​ដោយ​ខេម និង តន់ ចន្ទសីម៉ា ដែល​បង្ហាញ​ពី​ទេសភាព​ស្អាត​ត្រជាក់​ភ្នែក របស់​កោះ​សង្សារ​ដែល​ជា​កោះឋានសួគ៌​រ៉ូមែន​ទិច​នៃ​ទឹក​ដី​របស់​ប្រទេស​កម្ពុជា។

No description available.

បទ​ចម្រៀង​ថ្មី​​​នោះ​​មាន​ចំណង​ជើង​ថា “កោះអ្វី?” ដែល​និពន្ធMelody និង​ទំនុកច្រៀង ដោយ ឡេង ណាវ៉ាត្រា និពន្ធបទភ្លេង ដោយ​ប្រុស ម៉ៅ សម្រួលតន្ត្រី​ដោយ Numan ដឹក​នាំសម្តែងដោយ​Kate ថត និងកាត់តដោយ​ដោយ​ Bannieរៀបចំការផលិត​ដោយ​ Manuth។

May be an image of 1 person and lake

កោះសង្សារ ត្រូវ​បាន​គេ​ដឹង​ថា​ស្ថិត​​​កោះរ៉ុង ភាគ​និរតីនៃ​តំបន់ឆ្នេរ​សមុទ្រកម្ពុជា មាន​ទេសភាព​ខ្សាច់​សក្បុស​ហ៊ុមព័ទ្ធ​ផ្ទះ​ឈើ​ប្រក់​ស្បូវ​ប្រណីត បាន​ក្លាយ​ជា​ឋាន​សួគ៌​ពិត​របស់​​ភ្ញៀវ​ទេសចរ​នោះ​គឺ​ជា​រមណីយដ្ឋាន​ កោះ​សង្សារ ដែល​ផ្សារ​ភ្ជាប់នឹង​គម្រោង​អភិរក្ស​ធម្មជាតិ ជីវៈចម្រុះ និង​សត្វព្រៃ។ វា​មាន​ចម្ងាយ​២៩គីឡូម៉ែត្រ​ពី​កំពង់ផែ​ខេត្ត​ព្រះសីហនុ រមណីយដ្ឋាន​នេះ​មាន​បុគ្គលិក​ផ្ទះ​បាយ អ្នក​ច្នៃម៉ូដ អគារ និង​មគ្គុទ្ទេសក៍​សុទ្ធ​តែ​លំដាប់​ផ្កាយ។ ភ្ញៀវ​ដែល​ប្រាថ្នា​មក​កម្សាន្ត​នៅ​ទីនេះ​អាច​ធ្វើ​ដំណើរ​តាម​ទូក ឬ ក៏​ឧទ្ធម្ភាគចក្រ ​ក៏បាន។

May be an image of 2 people, people standing, sunglasses and body of water

ដូច​ដែល​ប្រិយមិត្ត​បាន​ជ្រាប់​ស្រាប់​ហើយ​ថា ជា​មួយ​និង​ការ​សម្រុក​ផលិត​អាប៊ុម​ចូល​ឆ្នាំ​ថ្មី​នេះ​ផលិតកម្ម​​Galaxy Navatra​ត្រូវ​បាន​​គេ​មើល​ឃើញ​ថា គ្រប់​M Vនៃ​បទ​ចម្រៀង​បាន​​ឲ្យ​ក្រុម​ផលិត​ចុះ​ទៅ​ថត​នៅ តំបន់​ទេសចរណ៍​ជា​ច្រើន​ ក្នុង​ន័យ​ដើម្បី​ផ្សារ​ភ្ជាប់​ជា​មួយ​រមណីយដ្ឋាន​នានា​នៅ​ព្រះរាជា​អាណាចក្រ​កម្ពុជា ជំរុញ​កំណើន​ទេសចរណ៍​ក្នុង​ស្រុក​ឲ្យ​កាន់​តែ​ទទួល​បាន​ការ​គាំទ្រ​ច្រើន។

May be an image of 1 person, sitting, ocean and sky

ចង់​ដឹង​ថា​បទ​ថ្មី”កោះអ្វី?” របស់ ខេម តន់ ចន្ទសីម៉ា មាន​​អត្ថន័យ​ហើយ​មាន​ទេសភាព​ស្រស់​ស្អាត​កម្រិត​ណា​​សូម​ទស្សនា​ទាំង​អស់​គ្នា​៖

“កោះអ្វី?” បទ​ថ្មី ខេម តន់ ចន្ទសីម៉ា ទេសភាព​​កោះ​សង្សារ​ស្អាត​ត្រជាក់​ភ្នែក​​កប់
3 Shares