គម្រោងកែលម្អស្ទឹងសៀមរាប ឈានដល់ការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម

សង្គម​និង​សេដ្ឋកិច្ច
63 Shares

គម្រោងកែលម្អស្ទឹងសៀមរាប ជំហាន២ នៅខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរពាក់ព័ន្ធ និងក្រុមហ៊ុនទីប្រឹក្សា SBK ឈានមកដល់ដំណាក់ការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម ហើយបានឯកភាពនូវ ៤ចំណុច។

Image result for កែលម្អស្ទឹងសៀមរាប

១-ម្ចាស់គម្រោងត្រូវរៀបចំដាំស្តារដើមឈើសងខាងស្ទឹងសៀមរាបឡើងវិញ ក្រោយពីបញ្ចប់គម្រោងកែលម្អស្ទឹងសៀមរាប

២-ត្រូវរៀបចំធ្វើផ្លូវសងខាងស្ទឹងសម្រាប់ទុកជាចំណត ផ្លូវថ្មើជើង ផ្លូវជិះកង់ និងផ្លូវសម្រាប់ជនពិការ

៣-ត្រូវរៀបចំប្រព័ន្ធលូរទឹកកខ្វក់ និងប្រព័ន្ធលូរទឹកភ្លៀង កុំឱ្យហូរចូលក្នុងស្ទឺងសៀមរាប ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស

៤-មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវសហការជាមួយមន្ទីររៀបចំដែនដី នគរូបីយកម្ម សំណង់ និងសុរិយោដីខេត្ត ដើម្បីរៀបចំប្លង់មេឱ្យបានត្រឹមត្រូវ និងរៀបចំឱ្យគម្រោងនេះបន្សីគ្នាជាមួយគម្រោងស្តារស្ទឹងសៀមរាបរបស់រាជរដ្ឋាភិបាល។

Image result for កែលម្អស្ទឹងសៀមរាប

គួររម្លឹកថា គម្រោងស្ទឹងសៀមរាបនឹងត្រូវកែលម្អនេះមានប្រវែងសរុបជិត ៩គីឡូម៉ែត្រ ដែលត្រូវបានរដ្ឋាភិបាលអនុម័ត កាលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយចំណាយថវិកាប្រមាណ៥លានដុល្លារអាមេរិក ជាថវិកាដែលសេសសល់ពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៤ ខ្សែរនៅព្រះសីហនុ យកមកប្រើប្រាស់ក្នុងការកែលម្អដងស្ទឹងសៀមរាបឡើងវិញ៕

គម្រោងកែលម្អស្ទឹងសៀមរាប ឈានដល់ការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម
63 Shares