ស្ពានព្រះមុនីរង្សលែងស្ទះ! ក្រោយស្ថាបនាស្ពានបេតុងមួយខ្សែ ឆ្លងកាត់ទន្លេបាសាក់

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋបាលរាជធានីភ្នំពេញ បានចុះពិនិត្យទីតាំងដាក់សាឡាងឆ្លងកាត់ពីតំបន់ច្បារអំពៅមកកាន់កោះពេជ្រ ដើម្បីរំដោះការកកស្ទះ ដែលសព្វថ្ងៃនេះកំពុងតែជួបនឹងបញ្ហាការកកស្ទះចរាចរណ៍ ខ្លាំងត្រង់ចំនុចស្ពានព្រះមុនីវង្ស (ស្ពានច្បារអំពៅ )។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

May be an image of 1 person, standing and outdoors

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់ថា ដើម្បីដោះស្រាយការកកស្ទះនៅលើកំណាត់ផ្លូវជាតិលេខ១ ខណៈកំណាត់ផ្លូវនេះចរាចរណ៍មមាញឹកខ្លាំង រដ្ឋបាលរាជធានីភ្នំពេញនឹងខ្ចីដីកោះនរា ដាក់សាឡង់ដើម្បីឆ្លងយានយន្តនានាចេញពីកោះពេជ្រមកកាន់កោះនរា ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅផ្លូវជាតិលេខ១។

May be an image of 1 person, child, sitting, standing and outdoors

រដ្ឋបាលរាជធានី ក៏គ្រោងនឹងសាងសង់ស្ពានមួយទៀត នៅភាគខាងត្បូងផ្លូវជាតិលេខ១ដែរ ដើម្បីរំដោះ​ចរាចរណ៍នៅលើផ្លូវជាតិលេខ១នេះ៕