ប្រាប់តៗផងថា អ្នករស់នៅម្ដុំច្បារអំពៅជិតបានឆ្លងសាឡង់មកកោះពេជ្រគេចផ្លូវស្ទះហើយ

សង្គម​និង​សេដ្ឋកិច្ច
184 Shares

ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ មន្ទីរជំនាញពាក់ព័ន្ធ និងមន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចុះពិនិត្យទីតាំង ត្រៀមដាក់សាឡាងឆ្លងកាត់ពីតំបន់ច្បារអំពៅមកកាន់កោះពេជ្រជូនបងប្អូនប្រជាពលរដ្ឋហើយ។

ការសិក្សាគម្រោងដាក់សាឡង់ថ្មី គឺដើម្បីរំដោះការកកស្ទះ ដែលសព្វថ្ងៃ ប្រជាពលរដ្ឋធ្វើដំណើរ កាត់តាមម្ដុំនេះ កំពុងតែជួបនឹងបញ្ហាការកកស្ទះចរាចរណ៍ខ្លាំង ជាពិសេសត្រង់ចំនុចស្ពានច្បារអំពៅតែម្ដង។

ដំណឹងល្អមួយទៀត គឺនាពេលឆាប់ៗខាងមុខនេះ រដ្ឋបាលរាជធានីភំ្នពេញ ក៏គ្រោងនឹងស្ថាបនាស្ពានបេតុងមួយខ្សែបន្ថែម ឆ្លងកាត់ទន្លេបាសាក់ ដើម្បីធ្វើឱ្យលំហូរចរាចរណ៍ក្នុងតំបន់នេះល្អប្រសើរ។ តែប៉ុណ្ណេះ ប្រជាពលរដ្ឋ ដែលធ្លាប់តែរអ៊ូរទាំ ពីបញ្ហាកកស្ទះចរាចរណ៍រើខ្លួនសឹងមិនរួច ម្ដុំគល់ស្ពានព្រះមុន្នីវង្ស នឹងអាចធ្វើដំណើរបានកាន់តែងាយស្រួល៕

ប្រភព៖ រដ្ឋបាលសាលារាជធានីភ្នំពេញ

ប្រាប់តៗផងថា អ្នករស់នៅម្ដុំច្បារអំពៅជិតបានឆ្លងសាឡង់មកកោះពេជ្រគេចផ្លូវស្ទះហើយ
184 Shares