ហុង​ដា​នាំ​ម៉ូតូ​មកលក់​​ស្រុក​ខ្មែរ​តាំង​ពី​ឆ្នាំ ១៩៩២ រហូត​បង្កើត​រោងចក្រ​ផលិត​ម៉ូតូ​ដោយ​ខ្លួន​ឯង

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុនអិន ស៊ី អិច ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩២ ដោយ​ដំបូង​គ្រាន់​តែ​នាំ​ចូល​ផលិតផល​ម៉ូតូ​សម្រេច​មក​លក់​នៅ​ទីផ្សារ​ស្រុក​ខ្មែរ​តែ​ប៉ុណ្ណោះ។ ០៧ ឆ្នាំ​ក្រោយ​មក នៅ​ឆ្នាំ ១៩៩៩ ក្រុមហ៊ុន​នេះ​បាន​បង្កើត​ខ្សែ​សង្វាក់​ផលិតកម្ម​ខ្នាត​តូច​ដំបូង ដោយ​ដំឡើង​ម៉ូតូ​ក្នុង​ទម្រង់ IKD។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


នៅ​ឆ្នាំ ២០០៤ ក្រុមហ៊ុន​បានបន្តពង្រីក​ខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន​ដោយបានបង្កើត​ជាខ្សែសង្វាក់ផលិតកម្ម​ខ្នាតធំថ្មី មាន​ទីតាំងនៅតាម​បណ្តោយមហាវិថី​វេងស្រេង​សង្កាត់ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្ន​ក្រុមហ៊ុន​ NCX ដែល​មាន​លោក ប៊េន កៀស្រ៊ីថាណាកន (Mr. Ben Kiasrithanakorn) ប្រធានក្រុមហ៊ុន មិន​ត្រឹមតែ​មានខ្សែ​សង្វាក់​ផលិតកម្ម​សម្រាប់​ដំឡើង​ម៉ូតូ​នោះទេ ប៉ុណ្ណោះ​ថែម​ទាំង​មាន​ខ្សែសង្វាក់​ផលិតកម្ម​សម្រាប់​ផលិត​គ្រឿង​បំណែកមួយចំនួនរបស់ម៉ូតូក្នុងទម្រង់ IKD1.5 ផងដែរ ធ្វើ​ឱ្យ​ក្រុមហ៊ុន​អាច​បង្កើត​ការងារ​ដល់​ប្រជាជនកម្ពុជា។ បច្ចុប្បន្ន ក្រុមហ៊ុន អិន ស៊ី អិច ប្រើប្រាស់​កំលាំង​ពលកម្ម​ជាង ១៣០០ នាក់។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន អិន ស៊ី អិច បាន​ក្លាយ​ជាក្រុមហ៊ុន​ដ៏ជោគជ័យ​ និង​ធំបំផុតមួយក្នុង ចំណោម​ក្រុមហ៊ុន​ដែលជោគជ័យ​និងធំៗ​នៅ​ប្រទេស​កម្ពុជា។
បច្ចុប្បន្ន​បាន​នាំ​ផលិតផលម៉ាកហុងដារាប់សិបប្រភេទរួមមានដូចជា Honda DREAM125, Honda WAVE100, Honda BeAT, Honda ZOOMER-X, Honda SCOOPYi, Honda CLICK125i, Honda CLICK150i, Honda PCX150, Honda ADV150, Honda MSX125SF & Honda CB150R៕