ខេត្តព្រះសីហនុ មានរោងចក្រផលិត​អគ្គិសនី​ចំនួន៤​ កំពុងដំណើរការ

សង្គម​និង​សេដ្ឋកិច្ច

អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារ​ម្យ ​បានឲ្យដឹងថា មកដល់ពេលនេះ ខេត្ត​ព្រះសីហនុ​មាន​រោងចក្រ​អគ្គិសនី​ដំណើរការ​ដោយ​ធ្យូងថ្ម​ចំនួន​៤​រោងចក្រ ដែលមាន​អនុភាព​ផលិត​អគ្គិសនី​បាន​២៣៥ មេ​ហ្គា​វ៉ា​ត់ និង​៣៧៧ មេ​ហ្គា​វ៉ា​ត់​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Image result for លោក ឃាង ភារ​ម្យ

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់​ថា “​នៅ​ខេត្ត​ព្រះសីហនុ​មាន​រោងចក្រ​អគ្គិសនី​ដំណើរការ​ដោយ​ធ្យូងថ្ម ចំនួន​២​ក្រុមហ៊ុន ស្មើនឹង​៤​រោងចក្រ គឺ​ក្រុមហ៊ុន CELI+II (​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ន អេ​នើ​ជី លីមីត​ធី​ត​) ស្ថិតនៅ​ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ផលិត​បាន​២៣៥ មេ​ហ្គា​វ៉ា​ត់ និង​ក្រុមហ៊ុន CIIDG I+II (​អេ​ឡិច​ត្រូ​និ​ច​ផៅ​វើ ខូ​អឺ​ល​ធី​ឌី​) ស្ថិតនៅ​ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ផលិត​បាន​៣៧៧ មេ​ហ្គា​វ៉ា​ត់​។

បើរដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម បាន​បញ្ជាក់​កាលពី​ថ្មីៗ​ថា រហូតមកទល់​ពេលនេះ កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​ប្រភព​អគ្គិសនី​ចំនួន​១១ រួចហើយ ដោយ​មិនបាន​រាប់បញ្ចូល​ស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ប្រេង​ខ្មៅ ដែលមាន​ស្រាប់​នោះទេ ហើយ​ប្រភព​អគ្គិសនី ដែល​ចុះ​កិច្ចព្រមព្រៀង​រួចហើយ​នេះ មួយចំនួន​បានដាក់​ឲ្យ​ដំណើរការ​រួចហើយ និង​មួយចំនួនទៀត កំពុងតែ​ស្ថិតក្នុង​ដំណាក់​ការសាងសង់​៕