អ្នកកំពង់ឆ្នាំងត្រូវបាន់! ដី ២២ ហិចជាង ត្រូវបានរៀបចំជាគម្រោងលំនៅឋានតម្លៃសមរម្យ

សង្គម​និង​សេដ្ឋកិច្ច

វិស័យអចលនទ្រព្យ ដែលជាវិស័យស្នូលសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងបន្តកំណើនក្នុងរយៈពេល ៥ ឆ្នាំទៅមុខទៀត។ ជាក់ស្តែង កាលពីថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២១ ដី២២ ហិកតាជាង ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើការចុះពិនិត្យដើមរៀបចំជាគម្រោងលំនៅឋានតម្លៃសមរម្យដ៏ធំមួយ នៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of one or more people, people standing and outdoors

អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាន ឯកឧត្ដម បេងហុង សុជាតិ ខេមរ៉ូ បានដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់ទីតាំងស្នើសុំរៀបចំអភិវឌ្ឍគម្រោងលំនៅឋានតម្លៃសមរម្យ ដែលមកទល់បច្ចុប្បន្នគម្រោងនេះកំពុងស្ថិតក្នុងដំណាក់កាល ពិនិត្យស្ថានភាពទូទៅភូមិសាស្ត្រដីស្នើសុំអភិវឌ្ឍ ពិនិត្យលើផ្នែកហេដ្ឋារចនាសម្ព័ន្ធជុំវិញដី ពិនិត្យលើសេវាសាធារណៈដែលបានតភ្ជាប់ជុំវិញ ពិនិត្យលើឯកសារគតិយុត្ត និងទិដ្ឋភាពផ្លូវច្បាប់ផ្សេងៗ និងពិនិត្យលើសក្តានុពលជុំវិញទីតាំងដីដែលស្នើសុំអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ។

May be an image of 2 people, people standing and outdoors

គម្រោងមួយនេះ ត្រូវបានគេរំពឹងថា ការអភិវឌ្ឍលំនៅឋានដែលមានតំលៃសមរម្យ និងការិយាល័យពាណិជ្ជកម្មសម្រាប់ជួល នឹងក្លាយជាការចាប់អារម្មណ៍សម្រាប់ឆ្នាំ ២០២១នេះ។

May be an image of nature and grass

បើយោងតាមរបាយការណ៍បច្ចុប្បន្នភាពទីផ្សារអចលនទ្រព្យឆ្នាំ ២០១៩ របស់ CBRE បានបង្ហាញថា ទីផ្សារអចលនទ្រព្យនៅកម្ពុជា នៅតែបន្តមានសុខភាពល្អ ទោះបីជាមានការប្រឈមនឹងហានិភ័យខ្លះៗក៏ដោយ។ របាយការណ៍នេះបានវាយតម្លៃថា ការរក្សាបានកំណើននេះ ដោយសារតែទីផ្សារអចលនទ្រព្យនៅកម្ពុជា ហាក់ដូចជា មានភាពចាស់ទុំ និងភាពធន់ជាងមុន៕

May be an image of tree, sky and grass