ក្រោយរៀបមង្គលការផ្អើលខេត្តព្រះសីហនុ តារាចម្រៀង Anna បន្តមកកាត់ចំណងដៃនៅភ្នំពេញទៀត

កម្សាន្ត
97 Shares

អតីតតារាចម្រៀងប្រចាំផលិតកម្ម M អ្នកនាង Anna បានសម្រេចចិត្តចូលរោងការជាមួយបុរសជាអ្នកជំនួញម្នាក់កាលពីថ្ងៃទី២២ ខែមករាឆ្នាំ ២០២១ដែលគ្រានោះនាងបានអញ្ជើញភ្ញៀវកិត្តិយស ពិសេសក្រុមអ្នកជំនួញមានមុខមាត់នៅខេត្តព្រះសីហនុជាងមួយពាន់នាក់នោះ។ ថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ ២០២១នេះ នាងក៏បានរៀបចំពិធីកាត់ចំណងដៃទទួលភ្ញៀវមកនីរាជធានីភ្នំពេញរាប់រយនាក់បន្ថែមទៀត ក្នុងនោះក៏មានសិល្បករមិត្តរួមអាជីពនេះផងដែរ។


តារាចម្រៀង អេណា បានបញ្ជាក់ថា បានស្គាល់ស្វាមីកាលពីជាង១ឆ្នាំមុនក្រោយពីបានការណែនាំពីមិត្តភ័ក្កិ ហើយបានស្វែងយល់ចិត្តគ្នារហូតសម្រេចចិត្តចូលរោងការក្រោមការទទួលស្គាល់ពីឪពុកម្តាយទាំងសងខាង។ អតីតតារាចម្រៀងវ័យ៣២ឆ្នាំរូបនេះបន្តថាក្រោយពីផុតកុងត្រាជាមួយផលិតកម្មMរយៈពេល២ឆ្នាំកន្លងមកនាងបានងាកទៅមើលការខុសត្រូវមុខរបររកស៊ីនៅខេត្តព្រះសីហុគឺការបើកដំណើរការផ្ទះសំណាក់នៅទីនោះ ហើយស្វាមីនាងក៏នឹងបើកដំណើរការក្រុមហ៊ុនថ្មីនៅទីនោះផងដែរក្រោយពេលរៀបការរួច។ នាងថាការងារសិល្បៈអាចនិងមិនបោះបង់ចោលទាំងស្រុងទេ នឹងឆ្លៀតពេលប្រសិនបើអាច។


(កាត់បទសម្ភាសន៍អេណាចូលបន្តិច កន្លែងចំណុចពិសេសដែលអេណាស្រលាញ់ខាងប្រុស)
អេណាបញ្ជាក់ដែរថា នាងនឹងទទួលយកកំណើតកូនភ្លាមៗតែម្តងក្រោយពេលការរួចសម្រាប់ឆ្នាំនេះ។


លោកសុខ ជា ដែលជាស្វាមីរបស់អ្នកនាង Anna បានលើកឡើងថា មុនពេលចូលរោងការលោកក៏ធ្លាប់ធ្វើការសាកល្បងចិត្តដើម្បីឲ្យដឹងពីចិត្តគំនិត ហើយឃើញថានាងពិតនារីដែលលោកស្រលាញ់ពេញចិត្ត។ លោកមានការងារជាអ្នកបើកជំនួញផ្នែកដឹកជញ្ជូនតាមផ្លូវទឹក ដែលការងារនេះនឹងបន្តបើកដំណើរការនៅខេត្តព្រះសីហនុផងដែរ៕

ក្រោយរៀបមង្គលការផ្អើលខេត្តព្រះសីហនុ តារាចម្រៀង Anna បន្តមកកាត់ចំណងដៃនៅភ្នំពេញទៀត
97 Shares