ជោគជ័យ​ខ្លាំង លោក ហ៊ួត ជា សម្រេច​បើក​សាខា​​លក់​គ្រឿង​សំណង់​​សាខា​ទី​៣៣ ​នៅ តាកែវ

សង្គម​និង​សេដ្ឋកិច្ច
650 Shares

បន្ទាប់​ពី​បើ​ក​សម្ពោធ​សាខា​​ទី​៣២​នៅ បន្ទាយមានជ័យ​មិន​បាន​ប៉ុន្មាន​ផង លោក ហ៊ួត ជា ដែល​ជា​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ថៅកែ​ក្រុមហ៊ុន​ ហ៊ួតជា​ខូអិលធីឌី ចែក​ចាយ​លក់​សម្ភារៈ​សំណង់​ស្ទើរ​ពេញ​ប្រទេស ម្សិល​មិញ​​នេះ​បាន​បើក​សម្ពោធ​សាខា​ថ្មី​១​ទៀត​​របស់​ខ្លួន​ទៀត​​ហើយ ​នៅ​​ឯ ត្រពាំង អណ្ដើក ស្រុក ត្រាំកក់ ខេត្ត តាកែវ ដែល​នេះ​គឺ​ជា សាខា​​ទី៣៣ របស់​ក្រុមហ៊ុន។


នាយកក្រុមហ៊ុនហ៊ួតជាខូអិលធីឌីផ្គត់ផ្គង់សំភារៈសំណង់ បាន​លើក​ឡើង​ថា ដោយ​ឃើញ​ខេត្ត តាកែវ ជា​ខេត្ត ​មាន​​ព្រំប្រទល់​ក្បែរ​រាជធានី​ភ្នំពេញ ហើយ​កំពុង​មាន​ការអភិវឌ្ឍន៍​និង​រីកចម្រើន​លើវិស័យសំណង់​ជា​ខ្លាំង​​​ទើប​លោកសម្រេច​បើកសាខាចែកចាយ​ក្រុមហ៊ុនហ៊ួត​ជាផ្គត់់ផ្គង់​សម្ភារៈសំណង់​នៅ​ទី​នេះ ដើម្បី​កុំ​ឲ្យ​បង​ប្អូន​ដែល​ចង់​ទិញ​គ្រឿង​សំណង់​ដែល​មាន​គុណភាព​ខ្ពស់ ពិបាក​ឡើង​ទៅ​ភ្នំពេញ។


លោក​ថា ក្រុមហ៊ុនហ៊ួតជាខូអិលធីឌីមានសាខា​ទូរទាំង២៥រាជធានី​ខេត្តហើយ​មានបេសកម្មជួយ​ដល់ក្រុមហ៊ុនអភិវឌ្ឍសំណង់​ក៍ដូចជាអ្នកប្រើប្រាស់សម្រេចនៅ​គម្រោងធំៗ​ក៍ដូចជាទទួលបាន​ផលិតផលមានគុណភាពប្រកបដោយភាពងាយស្រួយនិងទំនុកចិត្ត។ ជា​មួយ​និង​ការ​បើក​សម្ពោធ​​សាខា​ទី៣៣​​នោះ លោក ហ៊ួត ជា ក៏​បាន​នាំ​នៅ​អំណោយ​ទៅ​ចែក​ជូន ដល់ ចាស់ជរា ជា​ច្រើន​អ្នក​ផង​ដែរ។


នាយក​ប្រតិបត្តិ​ខាង​លើ​បាន​បន្ថែម​ថាគុណតម្លៃរបស់ក្រុមហ៊ុនហ៊ួត​ជាមានគុណ​តម្លៃ​មួយ​ចំនួនរួម​មាន សុចរិតភាព​និងនៅជាមួយអតិថិជនជានិរន្តរ៍​មាន​ការទទួលខុសត្រូវនិងផ្តល់សេវាកម្មប្រកប​ដោយ​ភាពងាយស្រួល ធ្វើអាជីវកម្មដោយមានសហការល្អក្នុងរយៈពេលយូរអង្វែង ដែល​ទាំង​នេះ​បើ​គឺ​ជា​ទំនុក​ចិត្ត​របស់​ដៃគូ វិនិយោគ ក៏​ដូច​ជា ​អតិថិជន​តែង​តែ​ជឿជាក់​លើ​ក្រុមហ៊ុន។ លោក សង្ឃឹម​យ៉ាង​មុត​មាំ​ថា​អតិថិជន​ទាំង​អស់​​និង​បន្តកិច្ចសហការក៍ដូចជាគាំទ្រដើម្បីអោយសម្រេចគោលដៅធំ​របស់​ក្រុមហ៊ុនបាន៕

























ជោគជ័យ​ខ្លាំង លោក  ហ៊ួត ជា សម្រេច​បើក​សាខា​​លក់​គ្រឿង​សំណង់​​សាខា​ទី​៣៣ ​នៅ តាកែវ
650 Shares