រឿង​​ពិត​ជុំ​វិញ ! លោក​ជំទាវ​ឧកញ៉ា សៀង ចាន់​ហេង ប្រគេន​ស្បែកជើង​មាស ជូន​សម្រេច​ព្រះ​ឧ​ត្ត​ម​បញ្ញា ដួង ផង់

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

កាលពីថ្មីៗនេះមានការភ្ញាក់ផ្អើលមួយដោយមាន​ការ​Shareតៗគ្នាជាច្រើនចំពោះ លោក​​ជំទាវ​បណ្ឌិត​ឧកញ៉ា សៀង ចាន់ហេងជាអគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍  កុម្ម៉ង់​ជាង​ធ្វើ​ស្បែកជើង​ពី​​មាស ប្រគេន​សម្ដេច​ព្រះ​ឧ​ត្ត​ម​បញ្ញា ដួង ផង់ ព្រះសង្ឃ​គណៈ​មហានិកាយ និង​ជា​ព្រះចៅអធិការ វត្ត​ព្រែក​ប្រាំង ស្ថិត​ក្នុង ​ឃុំ​កំពង់​ហ្លួង ស្រុក​ពញាឮ ខេត្ត កណ្ដាល។ តាម​ប្រភព​ច្បាស់​ការ ការ​ប្រគេន​ស្បែក​ជើង​ធ្វើ​ពី​មាស មិន​ធ្លាប់​មាន​នោះ មិនមែន​ទើប​តែ​កើត​ឡើង​ថ្មី​នោះ​ឡើយ គឺ​លោក​ជំទាវ បាន​ប្រគេន​តាំង​ឆ្នាំ ២០១៧ មក​ម្ល៉េះ ប៉ុន្តែ​ទើប​តែ​ផ្ទុះ​សា​ជា​ថ្មី​​នៅ​ប៉ុន្មាន​ថ្ងៃ​នេះ។ ហើយ​ធ្វើ​ដែល​ជា​ពិសេស​​នោះ លោក​ជំទាវ​បណ្ឌិត និង សម្តេច​ព្រះ​ឧ​ត្ត​ម​បញ្ញា ដួង ផង់ គឺ​មាន​ទំនាក់ទំនង​ក្នុង​ផ្លូវ​ព្រះពុទ្ធសាសនា ជ្រៅជ្រះ​ខ្លាំង​ណាស់ ស្ទើរ​គ្រប់​កម្មវិធី​របស់​លោក​ជំទាវ​បណ្ឌិត តែង​មាន​ការ​និមន្ត​ព្រះ​អង្គរ​ជា​និច្ច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ជំទាវ​ឧកញ៉ា​មហា​ឧបាសិកា​បណ្ឌិត​គុណធម៌ សៀង ចាន់ហេង ឧត្ដម​សប្បុរស​ដ៏ប្រពៃ និងជាអគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ត្រូវ​បាន​គេ​ស្គាល់​ថា គឺ​ជា​អ្នក​ជំនួញ​ដី​ធ្លី​​និង​មុខ​ជំនួញ​​ជា​ច្រើន​មុខ​ទៀត ល្បី​ឈ្មោះ​ជួរ​​មុខ​ក្នុង​ប្រទេស​កម្ពុជា។

ទទឹម​និង​ជោគជ័យ​លើ​ជំនួញ លោក​ជំទាវ​ក៏​ត្រូវ​បាន​គេ​ដឹង​ថា គឺ​ជា​អ្នក​ដែល​ធ្វើ​បុណ្យ​ទាន​​យ៉ាង​ខ្លាំង​ខ្លា​ផង​ដែរ។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ លោក​ជំទាវ​បាន​ដើរ​ធ្វើ​ព្រះវិហារ សាលា​រៀន និង ​សមមិត្ត​ផល​ជា​ច្រើន​​ទៀត ស្ទើរ​គ្រប់​ខេត្ត​ក្រុង ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ចំពោះ​ការ​​ប្រគេន​ស្បែកជើង​មាស ជូន​សម្តេច​ព្រះ​ឧ​ត្ត​ម​បញ្ញា ដួង ផង់ខាង​លើ ​មិនមែន​ជា​រឿង​ធំដុំ​សម្រាប់​លោក​ជំទាវ​ឡើយ ព្រោះ​លោក​ជំទាវ​ធ្លាប់​ធ្វើ​បុណ្យ​អស់​ច្រើន​ជាង​នេះ​ឆ្ងាយ​ណាស់ គ្រាន់តែ​​រូប​ភាព​នៃ​ការ​ប្រគេន​ របស់​មាន​តម្លៃ​បែប​នេះ មិន​សូវ​មាន​មាន​សម្រាប់​ប្រជាជន​ខ្មែរ​ប៉ុណ្ណោះ។