វីដេអូលួចចេញពីកន្លែងធ្វើចត្តាឡីស័ក ដែលនាំឱ្យមានការផ្ទុះរាលដាលក្នុងសហគមន៏

សង្គម​និង​សេដ្ឋកិច្ច

សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា​ សន្តិសុខ​សណ្ឋាគារ​មួយ​កន្លែង​ បាន​លួច​រំដោះ​ស្ត្រី​៤​នាក់​ដែល​កំពុងធ្វើចត្តាឡីស័ក ឪ្យ​បាន​ចេញទៅ​ដើរ​លេង​ក្លឹប​ ហើយ​ត្រឡប់​ចូល​មក​ធ្វើ​ចត្តាឡីស័ក​វិញ ស្រាប់​តែរកឃើញថា ក្នុងចំណោមស្ត្រី៤នាក់នោះ​ រក​ឃើញ​មានវិជ្ជមាន២នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​បើតាមសម្តេចតេជោ ​បញ្ហា​មួយ​នេះ​មិន​ត្រូវ​ឱ្យ​កើត​មាន​ឡើង​បន្ដ​ទៀត​ទេ ​រឿង​មាន​អ្នក​រត់​ការ​ឱ្យ​អ្នក​ធ្វើ​ចត្ដាឡីស័ក​បាន​ចេញ​ក្រៅ​នេះ។ ​ខណៈ​ដែល​បច្ចុប្បន្ន​ក្រុម​ការងារ​កំពុង​តាមដាន​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​មក​ពិនិត្យ ​និង​ធ្វើ​ចត្ដាឡីស័ក​ឱ្យ​បាន​ត្រឹម​ត្រូវ។

សូមបញ្ជាក់ថា ត្រឹម ១០ ម៉ោង កម្ពុជា​រកឃើញ​អ្នក​ឆ្លងកូវីដ​ចំនួន​ ៣២ ករណី។ នេះ​បើ​តាម​ការ​ប្រកាស​សម្តេច​តេជោ ហ៊ុន សែន​។

សម្តេច​បានហៅ​ព្រឹត្តិការណ៍​ឆ្លង​ដ៏​ច្រើន​មិន​ធ្លាប់​មាននេះ​ជា​ព្រឹត្តិការណ៍ ២០ កុម្ភៈ។ សម្តេច​បាន​បញ្ជាក់​ថា ដើមហេតុនៃការ​ឆ្លង​នេះ​កើត​ឡើង បន្ទាប់​ពី​រក​ឃើញ​អ្នក​សុំ​ចេញ​ទៅ​ក្រៅ​ប្រទេស​មាន​វិជ្ជមាន​កូវីដ ១៩។

យប់មិញ​បាន​ធ្វើ​តេស្ត​ទាំង យប់​មាន ២៨​ករណី និង​រកឃើញ ០៤ ករណី​ទៀត​ សរុប​ទាំង​អស់ ៣២ ករណី៕