មកស្គាល់ពីដំណើរជីវិតដ៏ជូរជត់ របស់ភរិយាមហាសេដ្ឋីប្រាក់លាន គិត​ ម៉េង ទម្រាំមានថ្ងៃនេះ

កម្សាន្ត ជុំវិញ​ឧកញ៉ា
111 Shares

នៅថ្ងៃនេះ បងបានភ្ញាក់ពីដំណេកប្រកបដោយក្ដីរំភើប ដើម្បីទន្ទឹងរង់ចាំស្វាគមន៍និងអបអរថ្ងៃពិសេសរបស់ភរិយាដ៏ស្រស់សោភារបស់បង។ នេះជាការឡើងរបស់អ្នកឧកញ៉ា គិត ម៉េង លើបណ្តាញសង្គមនៅព្រឹកថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២១។ ខណៈនៅថ្ងៃនេះជាថ្ងៃខួបកំណើត ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន​ រ៉ូយ៉ាល​ គ្រុប លោកជំទាវ​ តូច​ ចំណាន។

អ្នកឧកញ៉ាបានបន្តថា​ រីករាយថ្ងៃកំណើត អូនសម្លាញ់ ដោយក្ដីស្រលាញ់ចេញពីបេះដូងរបស់បង ។ ថ្ងៃនេះគឺជាថ្ងៃដ៏ពិសេសរបស់អូន។ ក្នុងឱកាសខួបកំណើតរបស់អូន ពាក្យជូនពរ ដំបូងបង្អស់របស់បងសម្រាប់អូនគឺចង់អោយអូនមានសុខភាពល្អជានិច្ច។ 

តាមប្រភពអ្នកដែលជិតស្និតជាមួយឧត្តមភរិយាអ្នកឧកញ៉ា បានបង្ហើបឲ្យដឹងថា ថ្ងៃនេះពិតជាថ្ងៃខួបកំណើតលោកជំទាវពិតប្រាកដមែន។

May be an image of 1 person and text

គិតមកដល់ឆ្នាំ២០២១នេះ អតីតតារាសម្តែងល្បីឈ្មោះ លោកជំទាវ ម៉ៅ ចំណាន មានអាយុ ៣៨ឆ្នាំហើយ។ លោកជំទាវដែលជាអ្នកខេត្តស្វាយរៀងរូបនេះ បានជំហានចូលប្រឡូកក្នុងវិថីសិល្បៈ នៅអំឡុងឆ្នាំ១៩៩៨ អាជីពដំបូងរបស់លោកស្រីគឺ ច្រៀង តាមភោជនីយដ្ឋាន បន្ទាប់មក​នាង​ក៏មានឱកាសបានចូលសម្តែង ខារ៉ាអូខេ នៅក្នុងផលិតកម្មហង្សមាស ផលិតកម្ម យូធូ និងផលិត ស្ទឹងសង្កែ រហូតបានឡើងជាពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ​៥។

May be a closeup of 1 person

បាត់មុខមួយរយៈធំលើវិថីសិល្បះ ក្រោយមក​ឮព័ត៌មានថា នាងបានសាងស្នេហ៍យ៉ាងផ្អែមត្រជាក់ ជាមួយមហាសេដ្ឋីប្រាក់លានម្នាក់ គឺអ្នកឧកញ៉ា គិត ម៉េង។ អ្នកទាំងពីរបានរួមរស់សាងគ្រួសារ បែបលាក់លួចហើយមានកូនចៅជាមួយគ្នា។

May be an image of 2 people and indoor

 អតីតតារាសម្តែងល្បីឈ្មោះ អ្នកនាង ម៉ៅ ចំណាន បន្ទាប់ពីអត់ធ្មត់សង្កត់ចិត្តរស់នៅក្នុងស្ថានភាព ជាភរិយា​​មិនពេញមុខពេញមាត់ អស់រយៈពេលជាង ១០ឆ្នាំ ក្រោយមកអ្នកឧកញ៉ា គិត ម៉េង បានបំពេញក្ដីស្រមៃដែលកើតចេញពីការ​អត់ធ្មត់ និងការព្យាយាមគ្មានទីបញ្ចប់។ នៅថ្ងៃទី​២០ ខែមីនា ឆ្នាំ២០១៥​ អ្នកនាងបានដឹកដៃស្វាមី សម្បូរទ្រព្យអ្នកឧកញ៉ា គិត ម៉េង ចូលរោងការសំពះផ្ទឹម តាមប្រពៃណី​ខ្មែរ​។

May be an image of 2 people and indoor

លោកជំទាវ តូច ចំណាន ត្រូវបានអ្នកឧកញ៉ា គិត ម៉េង ប្រគល់សិទ្ធិឲ្យក្លាយជាម្ចាស់សណ្ឋាគារ និងកាស៊ីណូ ដ៏ធំនៅក្រុងបាវិត ខេត្តស្វាយរៀង និងមានមុខជំនួញជាច្រើនដែលលោកជំទាវកំពុងក្តោបក្តាប់ថែមទៀតផង។

May be an image of 5 people and sky

ក្នុងនាមជាឧត្ដមភរិយាដ៏ប្រពៃ ទទួលបានក្ដីស្រលាញ់ និងការថ្នាក់ថ្នម មិនចេះរីងស្ងួត ពីស្វាមី លោកជំទាវក៏បាន ផ្ដល់កំណើតដល់បុត្រាបុត្រីចំនួន ៤នាក់ (កូនស្រី២ កូនប្រុស២) ជាចំណងអាពាហ៍ពិពាហ៍នៃស្នេហាដ៏ផ្អែមល្ហែមមួយនេះថែមទៀតផង។

ឆ្លៀតក្នុងឱកាសដ៏ពិសេស នៃថ្ងៃកំណើតលោកជំទាវ នេះដែរ ក្រុមការងារគេហទំព័រ Oknha News យើងខ្ញុំ ក៏សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក សូមតាមបីបាច់ថែររក្សាក្រុមគ្រួសារអ្នកឧកញ៉ា គិត ម៉េង និងលោក ជំទាវ ម៉ៅ សំណាង ព្រមទាំងកូនៗ ឱ្យជួបតែពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លៀតឡើយ៕

May be an image of 5 people, people standing, tree, outdoors and text that says 'L'OEIL L'OEIL DU TIGRE TIGRE'
May be an image of 5 people, people standing, flower and indoor
May be an image of 4 people, people standing, flower and indoor
May be an image of 7 people, people standing and indoor
May be an image of 2 people, people standing and text that says 'HAPPY Birthday'
មកស្គាល់ពីដំណើរជីវិតដ៏ជូរជត់ របស់ភរិយាមហាសេដ្ឋីប្រាក់លាន គិត​ ម៉េង ទម្រាំមានថ្ងៃនេះ
111 Shares