ក្រុងតាខ្មៅ ៧៤នាក់ ដែលជាបុគ្គលិកក្លឹបខារ៉ាអូខេ ត្រូវធ្វើចត្តាឡីស័ក

ព័ត៌មានថ្មីៗ សង្គម​និង​សេដ្ឋកិច្ច
14 Shares

នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តកណ្តាល បានចុះបិទទីតាំងហាងខារ៉ាអូខេ (ឡូហ្ស៊ិត២) បន្ទាប់ពីរកឃើញប្តីស្ត្រីបម្រើការងារនៅទីនោះមានផ្ទុកជម្ងឺកូវីដ-១៩, ហើយប្ដីធ្វើការនៅក្លឹបកម្សាន្ត N8 ដែលជាកន្លែងផ្ទុះឆ្លងកូវីដ-១៩ ក្នុងសហគមន៍ជាលើកទី៣។

May be an image of 2 people and people standing


សមត្ថកិច្ចប្រាប់ឲ្យដឹងថា ការចុះបិទទីតាំងខារ៉ាអូខេ(ឡូហ្ស៊ិត2) នេះធ្វើឡើង បន្ទាប់ពីរកឃើញបុរសម្នាក់ឈ្មោះ គង់ ចាន់ឌី អាយុ ៣៩ឆ្នាំ មានផ្ទុកជម្ងឺកូវីដ-១៩។ បុរសរូបនេះមានប្រពន្ធនៅបម្រើការងារក្នុងហាងផឹកស៊ី និងខារ៉ាអូខេផងដែរ។​ ទើបសមត្ថកិច្ច និងអាជ្ញាធរ សម្រេចចុះបិទទីតាំងនេះ ជាបណ្តោះអាសន្ន រកអ្នកដែលពាក់ព័ន្ធយកសំណាក និងនាំពួកគាត់យកទៅធ្វើចត្តាឡីស័ក ។ ចំពោះស្ត្រីខាងលើត្រូវបាននាំយកទៅធ្វើចត្តាឡីស័កនៅមណ្ឌលសុខភាពចាក់អង្រែ ។ដោយឡែកទីតាំងផ្ទះជួលប្តីប្រពន្ធខាងលើនេះមានទីតាំងស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ និងទីតាំងផ្ទះនៅស្រុកកៀនស្វាយ ក៏ត្រូវបានសមត្ថកិច្ចចុះបិទជាបណ្តោះអាសន្នផងដែរ។

May be an image of one or more people, people standing, tree and road

សូមបញ្ជាក់ថា បុគ្គលិកក្លឹបកម្សាន្ត(ឡូហ្សិច២) ចំនួន៧៤នាក់ ក្នុងនោះមានបុរស១១នាក់ បានបញ្ជូនយកទៅធ្វើចត្តាឡីស័កនៅសាលាបឋមសិក្សាព្រែកតាពៅ ស្ថិតក្នុងភូមិដើមមៀន សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្តាល៕

May be an image of child, sitting, standing and outdoors
May be an image of 2 people, people sitting and people standing
ក្រុងតាខ្មៅ ៧៤នាក់ ដែលជាបុគ្គលិកក្លឹបខារ៉ាអូខេ ត្រូវធ្វើចត្តាឡីស័ក
14 Shares