ឃើញក្រុងព្រះសីហនុចាយសម្រស់ប៉ុន្មានសន្លឹកនេះឧកញ៉ា ឡេង ប្រុស ប្រៀបធៀបថាស្អាតដូចប្រទេសកូរ៉េដែលលោកធ្លាប់ទៅដល់

ជុំវិញ​ឧកញ៉ា
62 Shares

នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន លោកឧកញ៉ា ឡេង ប្រុស ប្រធានក្រុមហ៊ុនណាវ៉ាត្រាខ្នាតយក្ស និងត្រូវជាបងប្រុសបង្កើតរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានពោលពាក្យសរសើរទីក្រុងព្រះសីហនុឥឡូវថា ដូចទីក្រុងធំៗនៅប្រទេសកូរ៉េ ដែលគាត់ធ្លាប់បានទៅដល់។

«កាលពីមុននៅកូរ៉េ ពេលជិះឡាន ចូលចិត្តមើលស្ពានអាកាស ផ្លូវទម្លុះក្រោមភ្នំ ចូលចិត្តថតនៅជិតអគារខ្ពស់ កំពង់ផែមានទូក កប៉ាល់ និងដើរកាត់ឆ្លងផ្លូវ ឥឡូវកម្ពុជានៅកំពង់សោមក៏ស្អាតដូចកូរ៉េដែរ»។ នេះជាការពោលពាក្យសរសើរ លើគណនីយហ្វេសប៊ុករបស់លោក មុននេះបន្តិច។

ក្រៅពីឧកញ៉ា ឡេង ប្រុស កន្លងមកក៏មានមហាជនក្នុង និងក្រៅប្រទេសមិនតិចដែរ ដែលបានពោលពាក្យសរសើរសម្រស់ក្រុងព្រះសីហនុថាស្រស់ស្អាតប្លែក សឹងមិនគួរឱ្យជឿ ចំពោះការអភិវឌ្ឍដ៏លឿនឥតឈប់ឈររបស់តារារះនាទិសនារតីខ្មែរយើងមួយនេះ។

កន្លងមកចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា គឺចង់សំរួចខេត្តព្រះសីហនុឱ្យក្លាយជា ប៉ូលសេដ្ឋកិច្ចពហុវិស័យដ៏លេចធ្លោរ និងអភិវឌ្ឍន៍ឱ្យកាន់តែជឿនលឿន ដូចលំនាំទីក្រុងស៊ិនជិន ឬក៏ម៉ាកាវទី២ ជាពិសេសប្រែក្លាយទៅជាបណ្ដុំឧស្សាហកម្ម ទេសចរណ៍ និងបច្ចេកវិទ្យាជាដើម៕

ឃើញក្រុងព្រះសីហនុចាយសម្រស់ប៉ុន្មានសន្លឹកនេះឧកញ៉ា ឡេង ប្រុស ប្រៀបធៀបថាស្អាតដូចប្រទេសកូរ៉េដែលលោកធ្លាប់ទៅដល់
62 Shares