កីឡដ្ឋាន​បាល់ទាត់ស្តង់ដាអន្តជាតិ​តម្លៃ ៣ លាន​ដុល្លារ​ ផ្តើម​បុក​គ្រឹះសាងសង់​នៅ​ខេត្តកំពង់ស្ពឺ

សង្គម​និង​សេដ្ឋកិច្ច

កីឡដ្ឋានតម្លៃ​ ៣ លាន​ដុល្លារ នៅ​ខេត្ត​កំពង់ស្ពឺ​បាន​រៀបចំ​ពិធី​បុកគ្រឹះសាងសង់កាល​ពី​ថ្ងៃ ២១ កុម្ភៈ ក្រោម​ការ​ឧបត្ថម្ភ​គាំទ្រ​ដោយ​ក្រុមហ៊ុន​ណាហ្គាវើល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កីឡដ្ឋានបាល់ទាត់លក្ខណៈស្ដង់ដារនេះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤៤ ចម្ងាយប្រមាណ៤គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៤ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលសាងសង់លើផ្ទៃដីជាង៤ហិកតា។

ការ​សងសង់​កីឡដ្ឋានខេត្តកំពង់ស្ពឺនេះ ជាគំនិតផ្ដួចផ្ដើមរបស់លោក ហ៊ុន ម៉ានី និងថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ហើយទទួលបានការគាំទ្រ​ពី​ក្រុមហ៊ុន​ណាហ្គាវើល។

បើ​តាម​ក្រុម​បច្ចេកទេស​សាងសង់ កីឡដ្ឋាននេះមិនត្រឹមតែជាទីតាំងប្រកួតកីឡាបាល់ទាត់សម្រាប់ខេត្តកំពង់ស្ពឺនោះទេ អាច​ប្រើប្រាស់​សម្រាប់​ការ​ប្រកួតថ្នាក់ជាតិ និងអន្ដរជាតិបានផងដែរ។

ការសាងសង់កីឡដ្ឋានបាល់ទាត់នេះបែងចែក ជា២ដំណាក់កាល ដែលដំណាក់កាលទី១ គឺជាការសាងសង់ ក្លោងទ្វារធំចំនួន២ របងជុំវិញ សួនកុមារ និងទីលានរត់ កន្លែងអង្គុយ VIP ៣,០០០កៅអី ទីលានបាល់ទាត់ ដែលបំពាក់ដោយភ្លើងបំភ្លឺទីលាន រួមជាមួយការរៀបចំបរិវេណជុំវិញ និងដំណាក់កាលទី២ សាងសង់កន្លែងអ្នកទស្សនាកើនដល់ ៦,០០០នាក់​។ ក្រុមការងារសាងសង់​គ្រោង​ចំណាយពេលវេលា យ៉ាងតិច១៥ខែ អាច​រួចរាល់មុនចូលឆ្នាំ២០២២៕