បន្ទាន់! ក្រសួងអប់រំប្រកាសបិទសាលារៀនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ២សប្តាហ៍សិន

ព័ត៌មានថ្មីៗ
3 Shares

មុននេះបន្តិចក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងជាថ្មីស្ដីពី ការផ្អាកដំណើរការសាលារដ្ឋ និងឯកជន ជាបណ្ដោះអាសន្ន រយៈពេល ២សប្តាហ៍សិន គិតចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ២០២១ តទៅ ចំពោះទីតាំងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល។

សេចក្ដីជូនដំណឹងនេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីអនុសាសន៍សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសលើផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេច។ ជំនួសឱ្យការផ្អាកបណ្ដោះអាសន្នដំណើរការសិក្សានេះ គ្រឹះស្ថានសិក្សាទាំងអស់ ក៏នឹងត្រូវបានណែនាំបន្តការបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញដូចកាលមុនវិញ៕

បន្ទាន់! ក្រសួងអប់រំប្រកាសបិទសាលារៀនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ២សប្តាហ៍សិន
3 Shares