ខ្លីៗ! សង្ខេបសារសំឡេងបន្ទាន់របស់សម្ដេចតេជោជុំវិញស្ថានភាពកូវីដ១៩ នាល្ងាចថ្ងៃទី២២ ខែកុម្ភ:

ទាន់​ហេតុការណ៍
4 Shares

ល្ងាចថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ២០២១ នេះ សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសារជូនដំណឹងជាសំឡេងបន្ទាន់រយៈពេលជាង ២០នាទី ជូនជនរួមជាតិ នៅលើផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេច ស្ដីពីបញ្ហាកូវីដ១៩ និងការផ្ដល់អនុសាសន៍មួយចំនួន ដែលមានខ្លឹមសារសង្ខេប ដូចខាងក្រោម៖

1.ក្រសួងអប់រំប្រកាសបិទសាលារៀន ២អាទិត្យយ៉ាងតិច សម្រាប់សាលាក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល

2.ការរៀបការ គួរតែលើក។ ករណីមិនអាចលើកបាន សូមបន្ថយចំនួនមនុស្សជួបជុំឱ្យនៅតិចបំផុត

3. ការប្រជុំតាមគ្រប់ស្ថាប័ននានា ត្រូវពន្យារ ឬធ្វើតាមអនឡាញ

4. រោងចក្រ សហគ្រាស និង អាជីវកម្មប្រភេទសេវាកម្ម (ភោជនីយដ្ឋាន អាហារដ្ឋាន) នឹងមិនត្រូវបានណែនាំឱបិទនៅឡើយទេ ប៉ុន្តែត្រូវរក្សាវិធានការអនាម័យខ្ពស់។ ទន្ទឹមគ្នានោះ អភិបាលខេត្តរាជធានី មានសិទ្ធិបិទក្នុងករណី ហាងលក់ដូរ ភោជនីយដ្ឋាន អាហារដ្ឋានទាំងឡាយណា មិនគោរពតាមវិធានអនាម័យរបស់ក្រសួង។

5. បន្តចែកម៉ាសជូនពលរដ្ឋក្រីក្រ ដែលខ្វះលទ្ធភាព

6. ការឆ្លង៣ថ្ងៃកន្លងមក នៅតែបន្តកើនឡើងជាលំដាប់ (ល្ងាចថ្ងៃ២២នេះ មាន១៣ករណី ប៉ុន្តែមិនទាន់បានវិភាគសំណាកអស់នៅឡើយទេ)

7. សំណូមពរពលរដ្ឋតាមគ្រប់បណ្ដាខេត្ត សូមផ្អាក ឬពន្យារការធ្វើដំណើរមកទីក្រុងភ្នំពេញមួយរយៈបើអាច

សូមបញ្ជាក់ផងដែរថា គិតចាប់ពីថ្ងៃប្រកាសផ្ទុះការឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈកន្លងមក រយៈពេល៣ថ្ងៃ ក្រសួងសុខាភិបាលធ្វើតេស្តសំណាករកឃើញអ្នកឆ្លងកូវីដជិត ១០០នាក់រួចមកហើយ។ តាមការព្យាករណ៍ចំនួននេះ អាចនឹងបន្តកើនឡើងទៀត ព្រោះទីតាំង និងមនុស្សពាក់ព័ន្ធការឆ្លង ក៏កំពុងត្រូវបានក្រសួងសុខាភិបាលយកសំណាក ទៅធ្វើតេស្តរកកូវីដជាហូរហែ៕

ខ្លីៗ! សង្ខេបសារសំឡេងបន្ទាន់របស់សម្ដេចតេជោជុំវិញស្ថានភាពកូវីដ១៩ នាល្ងាចថ្ងៃទី២២ ខែកុម្ភ:
4 Shares