សណ្ឋាគារ​លំដាប់​ផ្កាយ ៥ វិនិយោ​គ​ដោយ​ខ្មែរ​និង​អាមេរិក​កណ្តាល​ក្រុង​ភ្នំពេញ ត្រូវ​លើក​ពេល​សម្ពោធ

សង្គម​និង​សេដ្ឋកិច្ច
199 Shares

ពិធី​សម្ពោធដាក់ឱ្យដំណើរការ សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ (Hyatt Regency Phnom Penh)» ដោយ​សម្តេចតេជោ ហ៊ុន សែន​ត្រូវ​បាន​សម្រេច​លើក​ពេល​ដោយ​សារ​ការ​ផ្ទុះ​កូវី១៩ ក្នុង​សហគមន៍។

សណ្ឋាគារ​ដ៏​ប្រណិត​ប្រេន​​អន្តរជាតិ​ជា​ការ​វិនិយោគ​ដោយ​វិនិយោគទុន​ខ្មែរ​ អាមេរិក​ ដែល​គ្រោង​សម្ពោធ​នៅ​ថ្ងៃ ២៦ កុម្ភៈ ដោយ​ប្រមុខ​រដ្ឋាភិបាល ត្រូវ​បាន​លុប​ចោលទៅវិញ​ដោយការ​ផ្ទុះព្រឹត្តិការណ៍ ២០ កុម្ភៈ។

យ៉ាងណាមិញ សណ្ឋាគារលំដាប់ផ្កាយ ៥ នេះ ​បានចាប់ផ្តើមបើកដំណើរការនាថ្ងៃទី ៦ខែ មករា ឆ្នាំ ២០២១នេះ។ សណ្ឋាគារមានបន្ទប់ស្នាក់នៅចំនួន ២៤៧ និងបន្ទប់ស្វីតចំនួន៤៣ ដែលមានរចនាបថបែបសម័យអាណានិគមបារាំង រួមបញ្ចូលជាមួយរចនាបថសម័យទំនើប ដែលស្ថិតនៅចំកណ្ដាលបេះដូងនៃខណ្ឌដូនពេញ ក្នុងរាជធានីភ្នំពេញ។

សណ្ឋាគារ ហៃយ៉ាត់ រីជីនស៊ី ភ្នំពេញ មានទីតាំងស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញ នៅក្បែរសារមន្ទីរជាតិ ព្រះបរមរាជវាំង សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាលវិចិត្រសិល្បៈ វាលព្រះមេរុ ផ្សាររាត្រី វត្តអារាម និងទន្លេចតុមុខ។

សណ្ឋាគារ​លំដាប់​ផ្កាយ ៥ វិនិយោ​គ​ដោយ​ខ្មែរ​និង​អាមេរិក​កណ្តាល​ក្រុង​ភ្នំពេញ ត្រូវ​លើក​ពេល​សម្ពោធ
199 Shares